អង្គការសុខភាពពិភពលោកអំពាវនាវ ឲ្យ ពិភពលោកចែករំលែកវ៉ាក់សាំងប្រឆាំងនឹងជំងឹរាតត្បាត COVID – 19
(VOVWORLD) - វ៉ាក់សាំងប្រឆាំងវីរុស SARS-CoV-2 ត្រូវបានចាត់ទុកថាជាមុខទំនិញ សាធារណៈសកលលោក។ យោងតាមអង្គការសុខភាពពិភពលោកបានឲ្យដឹងថា ចាំបាច់ត្រូវធានាថា មនុស្សគ្រប់រូបគឺសុទ្ធតែមានសិទ្ធិអភិក្រមដោយសមភាពជាមួយវ៉ាក់សាំងគ្រប់ប្រភេទ ដែលកំពុងត្រូវបានអភិវឌ្ឍន៍។
វ៉ាក់សាំង ប្រឆាំងវីរុស SARS-CoV-2 នៅមន្ទីរពិសោធន៍ Novavax នៅ Gaithersburg រដ្ឋ Maryland សហរដ្ឋអាមេរិក (រូបថត៖ AFP / TTXVN) |
ថ្លែងនៅក្នុងសន្និសីទកាសែត នាថ្ងៃទី១២ ខែមិថុនា អគ្គនាយកអង្គ ការសុខភាពពិភពលោកលោក Adhanom Ghebreyesus បានអះអាងថា វ៉ាក់សាំងគ្រប់ប្រភេទដែលត្រូវបានចាត់ទុកថាជាមុខទំនិញសាធារណៈសកលលោក គឺចាំបាច់ត្រូវជំរុញ ហើយ ថ្នាក់ដឹកនាំចាំបាច់ត្រូវនាំចេញការសន្យានយោបាយផងដែរ។
សូមបញ្ជាក់ដែរថា គិតត្រឹមម៉ោង ៩ ថ្ងៃទី ១៣ ខែមិថុនា (ម៉ោងនៅវៀតណាម) ករណីឆ្លងជំងឺ COVID- 19 សរុបនៅលើពិភពលោក មានចំនួន ៧.៧៣២.៤៨៥ នាក់ ដែលក្នុងនោះមាន មនុស្សស្លាប់ចំនួន ៤២៨.២៣៦ នាក់ ហើយមាន៣.៩៥៦.២៧២ នាក់ត្រូវបានព្យាបាលជាសះស្បើយផងដែរ៕