អង្គការសហប្រជាជាតិព្រួយបារម្ភអំពីរលកនៃជនភៀសខ្លួននៅប្រទេសស៊ីរី
(VOVWORLD) -បណ្ដាការប្រយុទ្ធគ្នា និងការវាយប្រហារជើងអាកាសនៅតំបន់ភាគខាងកើតនៃទីរួមស្រុក Hajin របស់កងកម្លាំងប្រជាធិបតេយ្យស៊ីរី (SDF) ដែលគាំទ្រដោយអាមេរិក ប្រឆាំងនឹង IS។
រលកនៃជនភៀសខ្លួននៅប្រទេសស៊ីរី |
នាថ្ងៃទី ១១ ខែមករាឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកជនភៀសខ្លួន (UNHCR) បានឲ្យដឹងថាប្រជាពលរដ្ឋស៊ីរីរាប់ពាន់នាក់មានគ្រោះអាសន្នត្រូវចាកចេញពីខេត្ត Deir-ez-Zor – ជាទីក្រុងចុងក្រោយដែលត្រូវបានអង្គការរដ្ឋឥស្លាមស្វ័យប្រកាស(IS) កាន់កាប់ ដើម្បីជម្លៀសខ្លួន។
អ្នកនាំពាក្យ UNHCR លោក Andrej Mahecic បានព្រមានថាកាលពីប៉ុន្មានខែថ្មីៗនេះ បណ្ដាការប្រយុទ្ធគ្នា និងការវាយប្រហារជើងអាកាសនៅតំបន់ភាគខាងកើតនៃទីរួមស្រុក Hajin របស់កងកម្លាំងប្រជាធិបតេយ្យស៊ីរី (SDF) ដែលគាំទ្រដោយអាមេរិក ប្រឆាំងនឹង IS នោះ បានចាប់បង្ខំឲ្យប្រជាជនរាប់ពាន់នាក់ត្រូវជម្លៀសខ្លួនទៅកាន់ភាគខាងជើង៕