អង្គភាពអាជីវកម្មចំនួន២៣០ចូលរួមផ្សារណាត់ទំនិញវៀតណាមគុណភាពខ្ពស់

អង្គភាពអាជីវកម្មចំនួន២៣០ចូលរួមផ្សារណាត់ទំនិញវៀតណាមគុណភាពខ្ពស់ - ảnh 1
អតិថិជនទិញទំនិញវៀតណាមគុណភាពខ្ពស់នៅផ្សារណាត់
 (រូបថតៈ saigondautu.com.vn )


(VOVworld)-នាយប់ថ្ងៃទី១៥មេសានៅទីក្រុងហូជីមិញ (ភាគខាងត្បូងវៀតណាម) សមាគមអង្គភាពអាជីវកម្មទំនិញវៀតណាមមានគុណភាពខ្ពស់ បានបើកផ្សារ ណាត់ទំនិញវៀតណាមគុណភាពខ្ពស់ឆ្នាំ២០១៤។ នេះជាលើកទី១៨ដែលផ្សារ ណាត់នេះបានប្រព្រឹត្តទៅនៅទីក្រុងហូជីមិញ។ ចូលរួមផ្សាណាត់លើកនេះ មាន
អង្គភាព អាជីវកម្មចំនួន២៣០ដោយមានស្តង់ទំនិញចំនួនជាង៧០០។ អតិថិជន
អាចមក ផ្សារណាត់ដើម្បីទិញទំនិញគុណភាពខ្ពស់ដោយមានកម្មវិធីបញ្ចុះតម្លៃ
ជាច្រើន។ ក៏ក្នុងក្រខ័ណ្ឌផ្សារណាត់នេះដែរ កម្មវិធីចាប់យកអាជីពត្រូវបានរៀបចំ
ឡើងជាលើកដំបូង ដោយមានការចូលរួមរបស់អាជីវករគំរូវ័យក្មេងរបស់ខេត្ត
ទីក្រុងចំនួន៨កន្លែង។ ផ្សារណាត់ទំនិញវៀតណាមគុណភាពខ្ពស់អូសបន្លាយ
ដល់ថ្ងៃទី២០ មេសា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ