|
អធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel (រូបថត៖Internet) |
(VOVworld) - អធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel នឹងអញ្ជើញទៅ
បំពេញទស្សនកិច្ចនៅរុស្ស៊ីនាថ្ងៃទី២ ឧសភា ខាងមុខ។នេះជាដំណើរទស្សនកិច្ច
ជាន់ខ្ពស់ទ្វេភាគីដំបូងរវាងប្រទេសទាំងពីរចាប់ពីឆ្នាំ២០១៤មក។សេចក្ដីប្រកាស
ពោលខាងលើត្រូវបានប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin នាំចេញនៅក្នុង សន្និ
សីទកាសែតបន្ទាប់ពីជំនួបជាមួយអភិបាលរដ្ឋ Bavaria របស់អាល្លឺម៉ង់លោក Horst
Seehofer។តាមសារព័ត៌មានលោកខាងលិចថា ដំណើរទស្សនកិច្ចលើកនេះគ្រោង
នឹងផ្ដោតទៅលើវិបត្តិអ៊ុយក្រែន បទដាក់ទណ្ឌកម្មរបស់ EU ទៅលើ រុស្ស៊ី និងទំនាក់
ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។
មុននោះ នៅក្នុងជំនួបសន្ទនាជាមួយរដ្ឋមន្រ្តីការបរទេសអាល្លឺម៉ង់លោក
Sigmar Gabriel ប្រធានាធិបតីលោក Putin បានប្រកាសថា រុស្ស៊ីរង់ចាំដំណើរទស្សន
កិច្ច របស់លោកស្រី Merkel ព្រមទាំងសង្កត់ធ្ងន់ថា ភារកិច្ចរួមរបស់ប្រទេសទាំងពីរគឺ
ស្ដារប្រក្រតីភាពទំនាក់ទំនងទ្វេភាគីឡើងវិញ៕