|
អធិកអធម្មទិវាវប្បធម៍បណ្ដាជនជាតិវៀតណាម។ (vov.vn)
|
VOV-កម្មវិធីសិល្បៈស្វាគមទិវាវប្បធម៍បណ្ដាជនជាតិវៀតណាម(ទី១៩
មេសា)និងឆ្នាំគ្រួសារវៀតណាម២០១៣បានព្រព្រឹត្តទៅនាយប់ថ្ងៃទី១៩មេសា
នៅបុរីវប្បធម៍ទេសចរណ៍បណ្ដាជនជាតិវៀតណាម Dong Mo ទីក្រុងហាណូយ។ ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc អនុប្រធានរដ្ឋសភាលោក
ស្រី Tong Thi Phong លេខាគណៈកម្មាធិការបក្សទីក្រុងហាណូយលោក Pham
Quang Nghi បានមកចូលរួមទិវាបុណ្យរួមជាមួយជនរួមជាតិចំនួន១៥០នាក់ដំណាង
ឲ្យជនជាតិភាតរៈចំនួន៥៤ក្នុងទូទាំងប្រទេស។ ថ្លែងមតិនៅពិធីរដ្ឋមន្ត្រីក្រសួង
វប្បធម៍កីឡានិងទេសចរណ៍លោក Hoang Tuan Anh បានលើកច្បាស់ថា៖
“ក្នុងរយៈពេល៥ឆ្នាំកន្លងមកដោយសកម្មភាពការងារជាក់ស្ដែងមាន
អត្ថន័យជាច្រើនអំពីអភិរក្សជួបប្រាស្រ័យវប្បធម៍អភិវឌ្ឍន៍សេដ្ឋកិច្ចផ្សាភ្ជាប់នឹង
ការកាត់បន្ថយភាពក្រីក្រការពារបរិស្ថាន ទិវាវប្បធម៍បណ្ដាជនជាតិវៀតណាម
បានពង្រីកជាជំហានៗនិងស៊ីជម្រៅក្នុងសហគមន៍បណ្ដាជនជាតិវៀតណាម
បន្តអះអាងកំលាំងរស់ភាពអមតៈរបស់វប្បធម៍បណ្ដាជនជាតិវៀតណាម៕”