អ្នកជំនាញព្រមានអំពីផលវិបាក ប្រសិនបើអាមេរិកដកខ្លួនចេញពី WHO

(VOVWORLD) - កាសែតអាមេរិក Financial Times (FT) បានរាយការណ៍នៅថ្ងៃទី ២២ ខែធ្នូ ថាប្រធានាធិបតីជាប់ឆ្នោត Donald Trump កំពុងជំរុញការដកសហរដ្ឋអាមេរិកចេញពីអង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃដំបូងដែលរដ្ឋបាលថ្មីត្រូវបានដំណើរការ។ 
អ្នកជំនាញព្រមានអំពីផលវិបាក ប្រសិនបើអាមេរិកដកខ្លួនចេញពី WHO - ảnh 1ទីស្នាក់ការកណ្តាលរបស់អង្គការសុខភាពពិភពលោក (WHO) នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស (រូបថត៖ THX/TTXVN)

អ្នកជំនាញបានចាត់ទុកថា ប្រការនេះបើកើតឡើងមែន នឹងបង្កមហន្តរាយដល់វិស័យសុខាភិបាលពិភពលោកជាពុំខាន។

FT បានដកស្រង់សម្តីអ្នកជំនាញដែលបានឲ្យដឹងថា ការដកសហរដ្ឋ អាមេរិកចេញពី WHO នឹងធ្វើឱ្យអង្គការនោះ បាត់បង់ប្រភពមូលនិធិដ៏ធំបំផុតរបស់ខ្លួន ដោយហេតុនេះ ប៉ះពាល់ដល់សមត្ថភាពរបស់ខ្លួនក្នុងការឆ្លើយតបទៅនឹងវិបត្តិសុខភាពសាធារណៈដូចជាជំងឺរាតត្បាត កូវីដ ១៩ ជាដើម។ យោងតាមលោក Lawrence Gostin សាស្ត្រាចារ្យផ្នែកសុខភាពសកលនៅសាលាច្បាប់ នៃសាកលវិទ្យាល័យ Georgetown (សហរដ្ឋ អាមេរិក) ផែនការខាងលើរបស់សហរដ្ឋអាមេរិកនឹងក្លាយជា "គ្រោះមហន្តរាយ" សម្រាប់វិស័យសុខាភិបាលសកល។ ដោយសារតែផែនការនេះ WHO នឹងជួបប្រទះការលំបាកជាច្រើនឆ្នាំក្នុងការឆ្លើយតបទៅនឹងភាពអាសន្នផ្នែកសុខភាព ហើយនឹងត្រូវកាត់បន្ថយចំនួនបុគ្គលិកស្រាវជ្រាវវិទ្យាសាស្ត្ររបស់ខ្លួនយ៉ាងខ្លាំងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ