អ្នកនេសាទត្រីខេត្ត Khanh Hoa ចេញ ដំណើរទៅនេសាទត្រីនៅប្រជុំកោះ Truong Sa

អ្នកនេសាទត្រីខេត្ត Khanh Hoa ចេញ ដំណើរទៅនេសាទត្រីនៅប្រជុំកោះ Truong Sa - ảnh 1
នាវាជិត៤០គ្រឿងធ្វើនេសាទត្រីឆ្ងាយពីឆ្នេរសមុទ្ររួមជាមួយអ្នកនេសាទត្រីខេត្ត Khanh Hoa រាប់រយនាក់នាថ្ងៃទី១៥កុម្ភៈបានធ្វើពិធីចេញដំណើរចាប់ផ្ដើមឆ្នាំនេសាទត្រីទៅដំបន់ប្រជុំកោះ Truong Sa


        VOV-នាវាជិត៤០គ្រឿងធ្វើនេសាទត្រីឆ្ងាយពីឆ្នេរសមុទ្ររួមជាមួយអ្នក​
នេសាទ​ត្រីខេត្ត Khanh Hoa រាប់រយនាក់នាថ្ងៃទី១៥កុម្ភៈបានធ្វើពិធីចេញ​ដំណើរ​ចាប់ផ្ដើមឆ្នាំនេសាទត្រីទៅដំបន់ប្រជុំកោះ Truong Sa អាជីវកម្មជលផលជាមួយ​
បំណង​ឆ្នាំមួយអាកាសធាតុអំណោយផលអាជីវកម្មជលផលបានច្រើន។ ក្នុង​ដំណើរចេញទៅអាជីវកម្មនាដើមឆ្នាំនេះ ក្រៅពីនាវារបស់អ្នកនេសាទ Khanh Hoa នៅមាននាវារបស់អ្នកនេសាទខេត្ត Phu Yen, Binh Dinh ឆ្ពោះទៅដំបន់ប្រជុំកោះ
Truong Sa ខេត្ត Khanh Hoa ទៀតផង។ លោក Nguyen Van Sanh ម្ចាស់នាវា​មួយ​នៅ
ស្រុក Hoai Nhon ខេត្ត Binh Dinh បានឲ្យដឹងថា៖

        “ឆ្នាំនេះចង់ឲ្យរដ្ឋជួយឧបត្ថម្ភឲ្យប្រជាអ្នកនេសាទត្រីទាន់ពេលវេលា ប្រសិន​
បើ​​រដ្ឋយកចិត្តទកដាក់ជួយឧបត្ថម្ភខ្ពស់ជាងគឺកាន់តែល្អ។ ឥឡូវនេះធ្វើអាជីវកម្ម​
មិន​ដូចមុនទៀតឡើយ ឥឡូវនេះបានធ្វើអាជីវកម្មនៅឆ្ងាយជាងហើយ។”

        ក្នុងឆ្នាំ២០១២​តំលៃប្រេងស៊ាំងបានកើនខ្ពស់ ប៉ុន្តែដោយសារត្រូវបានរដ្ឋជួយ
ឧបត្ថម្ភ​ប្រេង​ស៊ាំង​សម្ភារៈទាក់ទងចម្ងាយឆ្ងាយ បរិមាណទិន្នផលជលផលបាន
កើន​ឡើង​ខ្ពស់គួរឲ្យកត់សម្គាល់។ លោក Do Trung Hiep ប្រធានគណៈកម្មាធិការ
គ្រប់គ្រង​កំពង់ផែ Hon Ro និងផ្សារជលផលខាងត្បូងភាគកណ្ដាលទីក្រុង​ Nha
Trang ខេត្ត Khanh Hoa ចង់ថា៖

        “ដំណើរចាប់ផ្ដើមឆ្នាំធ្វើអាជីវកម្មដើមឆ្នាំនេះ បំណងរបស់កំពង់ផែក៏ដូចជា​ប្រជាជនគឺអាជីវកម្មបានជលផលជាច្រើន តំលៃកើនឡើង។ រីឯកំពង់ផែក៏បាន​
ត្រៀម​ជាស្រេចបំរើឲ្យប្រជាជនចេញទៅសមុទ្រយ៉ាងងាយស្រួលបំផុត៕”
ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ