បណ្ដាដំបន់ផុលផុសចេញធ្វើការផលិតកម្មដើមឆ្នាំ

បណ្ដាដំបន់ផុលផុសចេញធ្វើការផលិតកម្មដើមឆ្នាំ - ảnh 1
“ទាំងអស់ដើម្បីចរន្តអគ្គិសនីអនាគតនៃប្រទេសជាតិ” ជាទិសស្លោកនៅបណ្ដាសំណង់លើការដ្ឋានវារីអគ្គិសនី Lai Chau ក្នុងប៉ុន្មានថ្ងៃដើមឆ្នាំថ្មីនេះ។


        VOV-នាថ្ងៃទី១៣កុម្ភៈ(គឺថ្ងៃទី៤បុណ្យតេត) បរិយាកាសផលិតកម្មដើមឆ្នាំ
​យ៉ាង​ផុលផុសនៅបណ្ដាដំបន់ក្នុងទូទាំងប្រទេស។ “ទាំងអស់ដើម្បីចរន្ត​អគ្គិសនី​អនាគតនៃប្រទេសជាតិ” ជាទិសស្លោកនៅបណ្ដាសំណង់លើការដ្ឋានវារីអគ្គិសនី
Lai Chau ក្នុងប៉ុន្មានថ្ងៃដើមឆ្នាំថ្មីនេះ។ លោក Tran Van Ha សហគ្រាស Song Da
5.08 ចំណុះក្រុមហ៊ុនភាគហ៊ុន Song Da ៥ បានឲ្យដឹងថា៖

        “យើងខ្ញុំទើបនឹងបានមកស្រុកកំណើតទទួលបុណ្យតេត។ សប្បាយក្នុង​និទាឃៈរដូវថ្មីមិនភ្លេចភារកិច្ច យើងខ្ញុំបានត្រឡប់មកទីនេះដើម្បីធ្វើការ។ មក
ស្រុក​កំណើតទទួលបុណ្យតេតសប្បាយយ៉ាងណាគឺយើងខ្ញុំត្រឡប់មកទីនេះ
ឧស្សាធ្វើ​ការយ៉ាងនោះ សប្បាយរីករាយណាស់។”

បណ្ដាដំបន់ផុលផុសចេញធ្វើការផលិតកម្មដើមឆ្នាំ - ảnh 2
នៅវាលទំនាបទន្លេ Cuu Long ប្រជាកសិករបានឆ្លៀតទៅស្រែមុន។

        រីឯនៅវាលទំនាបទន្លេ Cuu Long ប្រជាកសិករបានឆ្លៀតទៅស្រែមុន។ បង
Ho Ngoc Thanh កសិករមួយនាក់នៅខេត្ត Tra Vinh បានសំណេះសំណាលថា៖

        “ចំពោះប្រជាកសិករធ្វើស្រែគឺសំខាន់ បុណ្យតេតសប្បាយយ៉ាងណា​ក្តីក៏
ត្រូវ​ទៅស្រែជាប្រចាំ។​ មួយឆ្នាំមានរដូដាំស្រូវចំនួន៣ប៉ុណ្ណោះទេ ដូច្នេះគ្មានអ្នក​
ណា​បោកចោលការងារធ្វើស្រែឡើយ៕”

ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ