អនុប្រធានរដ្ឋសភាវៀតណាមជួបសន្ទនាជាមួយសមាជិកសភាដាណឺម៉ាក់

អនុប្រធានរដ្ឋសភាវៀតណាមជួបសន្ទនាជាមួយសមាជិកសភាដាណឺម៉ាក់  - ảnh 1
អនុប្រធានរដ្ឋសភាវៀតណាមជួបសន្ទនាជាមួយសមាជិកសភាដាណឺម៉ាក់

(VOV)_នាព្រឹកថ្ងៃទី២២ កញ្ញា នៅទិក្រុងហាណូយ សមាជិកាការិយាល័យនយោ
បាយ និងជាអនុប្រធានរដ្ឋសភាវៀតណាម លោកស្រី Tong Thi Phong បានជួបសន្ទ
នាជាមួយគណៈប្រតិភូសមាជិកសភាដាណឺម៉ាក់ ដឹកនាំដោយលោកស្រី Eva Kjer
Hansen ដែលកំពុងមានដំណើរបំពេញទស្សនកិច្ចនៅវៀតណាម។ ​ថ្លែងមតិនៅទីនេះ
 អនុប្រធានរដ្ឋសភាវៀតណាម លោកស្រី Tong Thi Phong បានសង្កត់ធ្ងន់ថា៖វៀត
ណាមជានិច្ចកាលគោរព និងយកចិត្តទុកដាក់ពង្រឹងនិង​ពង្រីកទំនាក់ទំនងមិត្ត
ភាព និងកិច្ចសហប្រតិបត្តិការប្រពៃណីជាមួយដាណឺម៉ាក់។ អនុប្រធានរដ្ឋសភាក៏
មានគោលបំណងថា៖ វៀតណាមនឹងបន្តទទួលបានការ​ជួយឧបត្ថម្ភពីរដ្ឋាភិបាល
 និងរដ្ឋសភាដាណឺម៉ាក់ ក្នុងការទប់ទល់នឹងបំរ៉ែបំរួល​អាកាសធាតុ និងកំណើនបៃតង់។

          រីឯ លោកស្រី Eva Kjer Hansen បានអះអាងថា៖ ដាណឺម៉ាក់ត្រៀមខ្លួនជា​ស្រេច
 ​សហប្រតិបត្តិការជាមួយវៀតណាម ក្នុងវិស័យនានាដែលវៀតណាមយកចិត្តទុកដាក់
 ដែលក្នុងនោះមានការវិនិយោគ សំរាប់ថាមពលកកើតឡើងវិញ ជមរុញកំណើនបៃ
តងនិងទប់ទល់នឹងបំរ៉ែបំរួលអាកាសធាតុ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ