អនុប្រធានសម្ព័ន្ធក្រុមហ៊ុន Piaggio៖ “វៀតណាមជាទីផ្សារដ៏ល្អឥតខ្ចោះដើម្បីវិនិយោគទុន”

(VOVWORLD) - នាយប់ថ្ងៃទី១២ មេសា សមាគមន៍ការទូត Diplomatia របស់អ៊ីតាលី បានសហការជាមួយស្ថានទូតវៀតណាមប្រចាំអ៊ីតាលី រៀបចំសិក្ខាសាលាសេដ្ឋកិច្ច វៀតណាម-អ៊ីតាលីក្រោមប្រធានបទ “ការវិនិយោគទុនដោយចីរភាពនៅវៀតណាម”។
អនុប្រធានសម្ព័ន្ធក្រុមហ៊ុន Piaggio៖ “វៀតណាមជាទីផ្សារដ៏ល្អឥតខ្ចោះដើម្បីវិនិយោគទុន” - ảnh 1អនុប្រធានសម្ព័ន្ធក្រុមហ៊ុន Piaggio លោក Matteo Colaninno (រូបថត៖ TTXVN) 


នេះជាព្រឹត្តិការណ៍មួយក្នុងចំណោមសកម្មភាពសំដៅរំលឹកខួបអនុស្សាវរីយ៍លើកទី៤៥ទិវាបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ (ថ្ងៃទី២៣ មីនា ឆ្នាំ១៩៧៣ - ថ្ងៃទី២៣ មីនា ឆ្នាំ២០១៨)។ 

               នៅសិក្ខាសាលានេះ បណ្ដាតំណាងបានវាយតំលៃខ្ពស់អំពីខឿនសេដ្ឋកិច្ច វៀតណាម ក៏ដូចជាពិភាក្សាអំពីឱកាសវិនិយោគ សហការធ្វើអាជីវកម្មរវាងសហគ្រាសនៃប្រទេសទាំងពីរ ក៏ដូចជារបៀបវិនិយោគដោយចីរភាពនៅវៀតណាមផងដែរ។ អនុប្រធានសម្ព័ន្ធក្រុមហ៊ុន Piaggio លោក Matteo Colaninno បានចែករំលែកជាមួយតំណាងសហគ្រាសអ៊ីតាលីផ្សេងៗ អំពីបទពិសោធន៍ក៏ដូចជាជោគជ័យរបស់ Piaggio ក្នុងដំណើរការធ្វើសកម្មភាពនៅវៀតណាម។ លោក Colaninno ឲ្យដឹងថា កាលពីឆ្នាំ២០០៨ ដោយមានការបង្កលក្ខណៈងាយស្រួលរបស់រដ្ឋអំណាចវៀតណាម បែបបទចាំបាច់ទាំងអស់សំរាប់សកម្មភាពផលិតកម្មរបស់ Piaggio បានដោះស្រាយយ៉ាងឆាប់រហ័ស។ ហើយដល់ឆ្នាំ២០០៩ ផលិតផលរបស់សម្ព័ន្ធក្រុមហ៊ុននេះនៅវៀតណាម បាននាំចេញទៅកាន់ប្រទេសផ្សេងៗ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ