អនុម័តលើយុទ្ធសាស្ត្រហិរញ្ញវត្ថុដល់ឆ្នាំ ២០៣០

(VOVWORLD) - អត្រាកៀរគរចូលថវិការដ្ឋក្នុងដំណាក់កាលឆ្នាំ ២០២១ - ២០២៥ មិនទាបជាង ១៦% នៃ GDP ហើយដំណាក់កាល ២០២៦ - ២០៣០ គឺសម្រេចបានប្រមាណ ១៦-១៧% នៃ GDP។
អនុម័តលើយុទ្ធសាស្ត្រហិរញ្ញវត្ថុដល់ឆ្នាំ ២០៣០ - ảnh 1ប្រជាជនបង់ពន្ធនៅធនាគារ Vietcombank សាខា Can Tho (រូបថត៖ VNA)

នាថ្ងៃទី ២១ មិនា លោកឧបនាយករដ្ឋមន្ត្រីវៀតណាម Le Minh Khai បានអនុម័តលើយុទ្ធសាស្ត្រហិរញ្ញវត្ថុដល់ឆ្នាំ ២០៣០។ គោលដៅ និងភារកិច្ចជាក់លាក់នៃយុទ្ធសាស្ត្រគឺធានាប្រភពធនធានហិរញ្ញវត្ថុ ថវិកា រួមចំណែកអនុវត្តន៍រាល់គោលដៅ ភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងសន្តិសុខ ការពារជាតិ។  តាមនោះ អត្រាកៀរគរចូលថវិការដ្ឋក្នុងដំណាក់កាលឆ្នាំ ២០២១ - ២០២៥ មិនទាបជាង ១៦% នៃ GDP ហើយដំណាក់កាល ២០២៦ - ២០៣០ គឺសម្រេចបានប្រមាណ ១៦-១៧% នៃ GDP។ ការគ្រប់គ្រងការចំណាយថវិការដ្ឋប្រកបដោយប្រសិទ្ធភាព; បន្តរៀបចំរចនាសម្ព័ន្ធចំណាយថវិការដ្ឋឡើងវិញ តាមទិសដៅប្រកបដោយចីរភាព; ផ្តល់អាទិភាពលើការចំណាយវិនិយោគអភិវឌ្ឍន៍ និងធានាប្រភពធនធានសម្រាប់ការសងបំណុល បង្កើនប្រភពធនធានថវិការដ្ឋសម្រាប់ការផ្ទុកបំរុងជាតិ បង្កើនការចំណាយលើការវិនិយោគអភិវឌ្ឍធនធានមនុស្ស និងធានាសុខុមាលភាពសង្គម។ យោងតាមសេចក្តីសម្រេចចិត្តបានចែងថា៖ វៀតណាមនឹងគ្រប់គ្រងបំណុលសាធារណៈយ៉ាងតឹងរឹង ធានាសុវត្ថិភាពបំណុលសាធារណៈ និងសន្តិសុខហិរញ្ញវត្ថុជាតិ; អភិវឌ្ឍន៍ដោយព្រមៗគ្នាប្រកបដោយតម្លាភាព និងចីរភាពចំពោះទីផ្សារហិរញ្ញវត្ថុ និងសេវាកម្មហិរញ្ញវត្ថុ; ជំរុញខ្លាំងការផ្លាស់ប្ដូរថ្មីយន្តការហិរញ្ញវត្ថុចំពោះវិស័យបុព្វហេតុរដ្ឋផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ