អនុវត្តន៍កម្មវិធី និងគម្រោងនានារបស់អង្គការ ក្រៅរដ្ឋាភិបាល​បរទេស​ប្រកបដោយជោគជ័យ

(VOVWORLD) -លោកស្រី Nguyen Thi Hong Diem អនុប្រធាន សម្ព័ន្ធបណ្ដាអង្គការមិត្តភាពទីក្រុងហូជីមិញ (HUFO) បានវាយតម្លៃខ្ពស់ចំពោះការរួមសហការរបស់បណ្ដាក្រុមហ៊ុន សម្ព័ន្ធសមាគមសហគ្រាសបរទេស ស្ថាប័នការទូត និងអង្គការក្រៅរដ្ឋាភិបាល ដែលបានរួមដំណើរជាមួយទីក្រុងក្នុងការអនុវត្តន៍រាល់កម្មវិធីសង្គម។
អនុវត្តន៍កម្មវិធី និងគម្រោងនានារបស់អង្គការ ក្រៅរដ្ឋាភិបាល​បរទេស​ប្រកបដោយជោគជ័យ - ảnh 1 ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថត៖ vnanet.vn)

នាថ្ងៃទី ២ ខែកក្កដា គណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញបានរៀបចំកិច្ចប្រជុំប្រចាំឆ្នាំជាមួយបណ្ដាអង្គការក្រៅរដ្ឋាភិបាលបរទេស ដែលកំពុងធ្វើសកម្មភាពនៅទីក្រុងហូជីមិញ។ កិច្ចប្រជុំនេះ គឺសំដៅបូកសរុបការងាររួមសហការជាមួយបណ្ដាអង្គការក្រៅរដ្ឋាភិបាល លើកសរសើរចំពោះសម្ព័ន្ធក្រុមហ៊ុន ដែលមានស្នាដៃខ្ពស់ក្នុងការរួមសហការជាមួយបណ្ដាអង្គការក្រៅរដ្ឋាភិបាលដំណាក់កាល ២០១៦ - ២០១៨។

អញ្ជើញចូលរួមកិច្ចប្រជុំនេះ មានវត្តមានតំណាងស្ថានអគ្គកុងស៊ុលកូរ៉េខាងត្បូង អង់គ្លេស កាណាដា អូស្ត្រាលី ប្រចាំនៅទីក្រុងហូជីមិញ តំណាង សម្ព័ន្ធបណ្ដា អង្គការមិត្តភាព និងមន្ទីរកិច្ចការបរទេសខេត្ត  Đồng Tháp, Cần Thơ, Gia Lai, Bình Định, Tây Ninh, Bạc Liêu, Đồng Nai ជាដើម។

អញ្ជើញថ្លែងនៅទីនេះ លោកស្រី Nguyen Thi Hong Diem អនុប្រធាន សម្ព័ន្ធបណ្ដាអង្គការមិត្តភាពទីក្រុងហូជីមិញ (HUFO) បានវាយតម្លៃខ្ពស់ចំពោះការរួមសហការរបស់បណ្ដាក្រុមហ៊ុន សម្ព័ន្ធសមាគមសហគ្រាសបរទេស ស្ថាប័នការទូត និងអង្គការក្រៅរដ្ឋាភិបាល ដែលបានរួមដំណើរជាមួយទីក្រុងក្នុងការអនុវត្តន៍រាល់កម្មវិធីសង្គម  និងកម្មវិធីសប្បុរសធម៌ រួមចំណែកដល់ការកែលម្អគុណភាពនៃជីវភាពរស់នៅជូនអ្នកក្រីក្រ និងអ្នកមានស្ថានភាពរស់នៅលំបាក។

អង្គប្រជុំក៏បានផ្លាស់ប្តូរយោបល់ដើម្បីស្វែងយល់អំពីបទបញ្ញត្តិនៃច្បាប់វៀតណាមក្នុងការងារក្រៅរដ្ឋាភិបាលបរទេស ពិភាគ្សាអំពីបទពិសោធន៏ ប្រតិបតិ្តការនិងវិធានការនានាដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការងារចលនា សហប្រតិបត្តិការជាមួយបណ្ដាអង្គការក្រៅរដ្ឋាភិបាលនៅទីក្រុងផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ