ក្នុងសម័យប្រជុំនាថ្ងៃទី ២៤ កញ្ញា ក្រុមប្រឹក្សារសន្តិសុខ អ.ស.ប. បានសម្តែងការ
ព្រួយបារម្ភអំពីស្ថានភាពអំពើហឹង្សាដែលកំពុងកើនឡើងយ៉ាងខ្លាំងនៅស៊ីរីនិងស្នើ
ភាគីទាក់ទិននានាត្រូវទប់ស្កាត់ស្ថានភាពសីកនៅប្រទេសនេះមិនទុកឲ្យរាលដាល
ដល់បណ្ដាប្រទេសជិតខាង។ថ្លែងមតិជាមួយអ្នកសារព័ត៍មាននៅទីក្រុង New York (
អាមេរិក) រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ Guido Westerwell ដែលជាប្រទេសកំពុងធ្វើជា ប្រធានប្តូរវេនរបស់ក្រុមប្រឹក្សារសន្តិសុខ អ.ស.ប. បានលើកច្បាស់ថា៖រដ្ឋាភិបាល
អាល្លឺម៉ង់ជានិច្ចកាលគាំទ្រការខំប្រឹងប្រែងរបស់បេសកជនពិសេសរួមរបស់អ.ស.ប.
និងសម្ព័ន្ធអារ៉ាប់ (AL) ទទួលបន្ទុកបញ្ហានៅស៊ីរី លោក Lakhdar Brahimi សំដៅបញ្ឃប់
អំពើហឹង្សារនៅក្នុងប្រទេសនេះ។ ក្នុងបំរែបំរូលដែលជាប់ពាក់ព័ន្ធមួយទៀត ក្រសួង
ព័ត៍មានស៊ីរី នាថ្ងៃដ៏ដែល បានអះអាងថា៖ ឯកអគ្គរដ្ឋទូតរបស់ប្រទេសនេះគឺលោក
Abdul-Karim Ali នៅ អនុវត្តន៍ភារៈកិច្ចរបស់ខ្លួនធម្មតានិងព័ត៍មានអំពីការបណ្តេញ
ចេញពីដំណែងរបស់ លោកគឺគ្នានមូលដ្ឋានទេ៕
|
លោក Lakdhar Brahimi អន្តរការីអន្តរជាតិទទួលបន្ទុកកិច្ចការស៊ីរី (Image: Internet) |