អាមេរិកកូរ៉េខាងត្បូងនិងជប៉ុនប្រឆាំងជំទាស់ការបាញ់កាំជ្រួចមីស៊ីលរបស់កូរ៉េខាងជើង
|
អាមេរិកកូរ៉េខាងត្បូងនិងជប៉ុនប្រឆាំងជំទាស់ការបាញ់កាំជ្រួចមីស៊ីលរបស់កូរ៉េខាងជើង (VNA) |
(VOVworld) – នាថ្ងៃទី ៦ មិនា ក្រសួងការបរទេសអាមេរិកបានចេញសេចក្តី
ប្រកាសថ្កោលទោសយ៉ាងខ្លាំងការបាញ់កាំជ្រួចមីស៊ីលរបស់កូរ៉េខាជើងនាព្រឹក
ថ្ងៃទីដដែល ព្រមទាំង អះអាងថា៖ អាមេរិកត្រៀមខ្លួនជាស្រេចប្រើប្រាស់កំលាំង
របស់ខ្លួនដើម្បីទប់ទល់នឹងបញ្ហានេះ។ អ្នកនាំពាក្យស្តីទីក្រសួងការបរទេស
អាមេរិក លោក Mark Toner បានប្រកាសថា៖ ការបាញ់កាំជ្រួចមីស៊ីលរបស់ព្យុង
យ៉ាងបានរំលោភទៅលើសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប.
ដែលហាមឃាត់ប្រទេសនេះដំណើរការបាញ់កាំជ្រួចមីស៊ីល។ អាមេរិកអំពាវនាវ
ឲ្យប្រទេសទាក់ទិននានាមានប្រតិកម្មចំពោះបញ្ហានេះដើម្បីប្រទេសនេះសរឲ្យ
ឃើញថា៖ ទង្វើបង្ករឿងហេតុថែមទៀតគឺមិនអាចយល់ព្រមបានឡើយ។ ក្នុង
ពេលនោះ នាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe នាថ្ងៃទី ៦ មិនា បានប្រឆាំង
ជំទាស់ការបាញ់កាំជ្រួចមីស៊ីលរបស់កូរ៉េខាងជើង ព្រមទាំង ឲ្យដឹង ថា៖ ជប៉ុន
នឹងអំពាវនាវឲ្យសហគមន៍អន្តរជាតិដាក់សម្ពាធទៅលើព្យុងយ៉ាងសំដៅ ធ្វើឲ្យ
ប្រទេសនេះលុបចោលកម្មវិធីអភិវឌ្ឍន៍កាំជ្រួចនិងអាវុធនុយក្លេអ៊ែរ។ ប្រធានា
ធិបតីស្តីទី កូរ៉េខាងត្បូង លោក Hwang Kyo-ahn នាថ្ងៃទី ៦ មិនា បានថ្កោលទោស
ការបាញ់កាំជ្រួចរបស់កូរ៉េខាងជើង ព្រមទាំង អំពាវនាវដាក់ពង្រាយប្រព័ន្ធការ
ពារកាំជ្រួច រយៈចម្ងាយឆ្ងាយដំណាក់កាលចុងក្រោយ (THAAD) របស់អាមេរិក
ប្រចាំនៅ កូរ៉េខាងត្បូងយ៉ាងឆាប់រហ័ស៕