អាមេរិកខាងត្បូងគឺជាចំណុចកណ្ដាលថ្មីនៃជំងឺរាតត្បាតសកល Covid-19
(VOVWORLD) - គិតត្រឹមដំណាច់ថ្ងៃទី ២២ ខែឧសភា ប្រេស៊ីលគឺជាតំបន់ផ្ទុះជំងឺរាតត្បាតធំទី ៣ នៅលើពិភពលោក បន្ទាប់ពីសហរដ្ឋអា មេរិក និងរុស្ស៊ី ពោលគឺមានករណីឆ្លងជំងឺចំនួន ៣១៥ ពាន់នាក់។
នាយកប្រតិបត្តិនិងជាប្រធានកម្មវិធីគ្រាអាសន្នរបស់អង្គការសុខភាពពិភពលោក (WHO) លោក Mike Ryan (រូបថត៖ Reuters) |
កាលពីថ្ងៃទី ២២ ឧសភា អង្គ ការសុខភាពពិភពលោក បានប្រកាសថា អាមេរិកខាងត្បូងបានក្លាយជាចំណុចកណ្ដាលថ្មីនៃជំងឺរាតត្បាតសកល Covid-19។
នៅក្នុងឯសន្និសីទកាសែត នារសៀលថ្ងៃទី ២២ ខែឧសភា នៅទីស្នាក់ការ នៅទីក្រុងហ្សឺ ណែវ នៃប្រទេសស្វ៊ីសនាយកប្រតិបត្តិនិងជាប្រធានកម្មវិធីគ្រាអាសន្នរបស់អង្គការសុខភាពពិភពលោក (WHO) លោក Mike Ryan បានសង្កត់ធ្ងន់ថា៖ “អាមេរិកខាងត្បូងបានក្លាយជាចំណុចកណ្ដាលថ្មីនៃជំងឺរាតត្បាតសកលជំងឺ Covid-19។ យើងខ្ញុំកំពុងសង្កេតឃើញថាប្រទេសអាមេរិកខាងត្បូងជាច្រើន មានចំនួនករណីឆ្លងជំងឺបានកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ ក្ដីព្រួយបារម្ភកំពុងគ្របដណ្ដប់លើប្រទេសទាំងនេះ នាបច្ចុប្បន្ន ហើយប្រេស៊ីលគឺជាប្រទេសដែលរងផលប៉ះពាល់ជាគំហុកបំផុត”។
យោងតាមតួរលេខស្ថិតិរបស់សាកលវិទ្យាល័យ John Hopkins របស់សហរដ្ឋអាមេរិកបានឲ្យដឹងថា៖ គិតត្រឹមដំណាច់ថ្ងៃទី ២២ ខែឧសភា ប្រេស៊ីលគឺជាតំបន់ផ្ទុះជំងឺរាតត្បាតធំទី ៣ នៅលើពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិក និងរុស្ស៊ី ពោលគឺមានករណីឆ្លងជំងឺចំនួន ៣១៥ ពាន់នាក់។ ជាមួយនឹងករណីស្លាប់ជាង ២ ម៉ឺននាក់នោះ បច្ចុប្បន្នប្រេស៊ីលបានឈរលំដាប់ថ្នាក់ទី ៦ អំពីករណីស្លាប់ដោយសារជំងឺរាតត្បាតនៅលើពិភពលោកផងដែរ៕