អាមេរិកចាប់ផ្ដើមបញ្ជូនឧបករណ៍របស់ THAAD ចូលក្នុងតំបន់អនុវត្តនៅកូរ៉េខាងត្បូង
|
រថយន្តដឹកជញ្ជូនឧបករណ៍ប្រព័ន្ធ THAAD ចូលក្នុងតំបន់ Seongju នាថ្ងៃទី២៦ មេសា
(រូបថត៖AFP/TTXVN) |
(VOVworld) - តាមទីភ្នាក់ងារសារព័ត៌មាន Yonhap ថានាព្រឹកថ្ងៃទី២៦ មេសា
កងទ័ពអាមេរិកនៅកូរ៉េខាងត្បូងបានចាប់ផ្ដើមដឹកបញ្ជូនឧបករណ៍នៃប្រព័ន្ធការពារ
កាំជ្រួចរយៈកម្ពស់ខ្ពស់ដំណាក់កាលចុងក្រោយ (THAAD) របស់អាមេរិកទៅក្នុង
តំបន់ដំណើរការដម្លើងនៅទីធ្លាវាយកូនគោលនៅស្រុក Seongju មានចម្ងាយចំនួន
៣០០គីឡូម៉ែត្រពីរដ្ឋធានីសេអ៊ូល។បើទោះបីជាកងកម្លាំងអាមេរិកប្រចាំនៅកូរ៉េ
ខាងត្បូងមិននាំចេញសេចក្ដីប្រកាសណាមួយក្ដី ប៉ុន្តែក្រសួងការពារជាតិកូរ៉េខាង
ត្បូងបញ្ជាក់ថា កម្មវិធី THAAD ត្រូវបានអនុវត្តលើគ្រប់ជ្រុងជ្រោយហើយ។
បេក្ខជនប្រធានាធិបតីជួរមុខរបស់កូរ៉េខាងត្បូងនាថ្ងៃទី២៦ មេសាបានសំដែង
ទស្សនៈខុសពីគ្នាក្រោយពីផ្នែកជាច្រើននៃប្រព័ន្ធការពារកាំជ្រួច THAAD ទើបនឹង
បានដំណើរការ។បេក្ខជន Yoo Seong-min នៃគណៈបក្សអភិរក្ស Bareun បាន
ស្វាគមន៍ការដាក់ពង្រាយប្រព័ន្ធអាវុធនេះ ហើយហៅនេះជាសេចក្ដីសំរេចដ៏
មហិមារ។រីឯអ្នកនាំពាក្យរបស់បេក្ខជននាំមុខគេលោក Moon Jae-in នៃគណៈ
បក្សប្រជាធិបតេយ្យតាមមាគ៌ាសេរីនិយម ចាត់ទុកថា ការដាក់ពង្រាយ THAAD
ជាការមើលងាយបំណងប្រាថ្នារបស់ប្រជាជនក៏ដូចជាបែបបទចាំបាច់នានាផង
ដែរ៕