អាមេរិកទទួលស្គាល់បង្កងវៀតណាមមិនលក់បង្ខួចតំលៃ

អាមេរិកទទួលស្គាល់បង្កងវៀតណាមមិនលក់បង្ខួចតំលៃ - ảnh 1
អាមេរិកទទួលស្គាល់បង្កងវៀតណាមមិនលក់បង្ខួចតំលៃ(TTXVN)
 

(VOV)_សម្ព័ន្ធសមាគមកែច្នៃនិងនាំចេញជលផលវៀតណាម (VASEP) បានជូន
ដំណឹងនាថ្ងៃទី ១១ កញ្ញា បានអោយដឹងថា÷ អាមេរិកបានទទួល​ស្គាល់បណ្ដាអង្គភាព អាជីវកម្មនាំចេញបង្កងរបស់វៀតណាមមិនលក់បង្ខួច​តំលៃជាលើកដំបូង  និងនាំកំរិត ហូតពន្ធចុះមក០%។ តាម VASEP ថា÷​មុននេះ​ នាថ្ងៃទី ១០ កញ្ញា ក្រសួង ពាណិជ្ជកម្ម អាមេរិក ( DOC) មានមានសេចក្ដី​សម្រេចចិត្តចុងក្រោយ អំពីកំរិតហូត ពន្ធលក់បង្ខូច តំលៃចំពោះមុខទំនិញ​បង្កងក្លាសេរបស់វៀតណាមនាំចូលប្រទេសនេះ ចាប់ពីថ្ងៃទី១  កុម្ភះឆ្នាំ២០១១ ដល់ថ្ងៃទី ៣១ មករា ឆ្នាំ ២០១២។ តាមនោះ DOC បានទទួលស្គាល់​
អង្គ​ភាពអាជីវកម្មនាំចេញបង្កងចំនួន៣៣ របស់វៀតណាម សុទ្ធតែមិនលក់បង្ខូចតំលៃ នៅលើទីផ្សារអាមេរិក។ ដូច្នេះ អង្គភាពអាជីវកម្មចំនួន ៣៣ពោលខាងលើ  សុទ្ធតែ ទទួលបានកំរិតហូតពន្ធ០%។ ចាប់ពីឆ្នាំ២០០៤មក បន្ទាប់ពីការ​ពិនិត្យមើល៧លើក  រួមជាមួយការខំប្រឹងប្រែង​តាមការប្តឹងតវ៉ា របស់អង្គភាព​អាជីវកម្មនានា ដល់ទីបញ្ចប់ 
DOC ក៏ត្រូវទទួលស្គាល់ថា÷ ​បណ្ដាអង្គភាព​អាជីវកម្មនាំចេញបង្កងរបស់វៀត ណាម 
មិន លក់បង្ខូចតំលៃទេ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ