អាមេរិកនិងអ៊ីរ៉ង់បើកចំហលទ្ធភាពមានកិច្ចចរចាដោយផ្ទាល់មួយស្តីពីបញ្ហានុយក្លេអ៊ែរ
(VOVWORLD) - ក្រសួងការបរទេសអាមេរិកនៅថ្ងៃទី២៤ ខែមករា បានអះអាងថា ទីក្រុងវ៉ាស៊ីនតោនបានត្រៀមខ្លួនជាស្រេច ដើម្បីធ្វើការចរចាដោយផ្ទាល់ជាមួយទីក្រុងតេហេរ៉ង់ អំពីកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់។
អ្នកបច្ចេកទេសធ្វើការនៅរោងចក្រនុយក្លេអ៊ែរ Isfahan របស់អ៊ីរ៉ង់។ (រូបថត៖ AFP/VNA) |
សេចក្តីប្រកាសនេះ ត្រូវបាននាំចេញបន្ទាប់ពីប្រទេសសាធារណរដ្ឋអ៊ីស្លាមមួយនេះបានឲ្យដឹងថា នឹងពិចារណាលើលទ្ធភាពបើកកិច្ចចរចាដោយផ្ទាល់មួយ ប្រសិនបើមានយថាទស្សន៍នៃ"កិច្ចព្រមព្រៀងដែលមានផលប្រយោជន៍ ជាមួយនឹងការធានាដ៏រឹងមាំ"។ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកមួយរូបបានបញ្ជាក់ថា ការចរចាដោយផ្ទាល់ នឹងអនុញ្ញាតឱ្យ "ការប្រាស្រ័យទាក់ទងកាន់តែមានប្រសិទ្ធភាព" រវាងភាគីទាំងពីរ ហើយបានចាត់ទុកថា នេះជាជម្រើសដែលត្រូវការជាចាំបាច់ដើម្បីសម្រេចឲ្យបានការយល់ដឹងយ៉ាងឆាប់រហ័ស អំពីការវិលត្រឡប់ទៅរកការអនុលោមតាមផែនការសកម្មភាពរួមលើគ្រប់ជ្រុងជ្រោយ(JCPOA) ។
នាថ្ងៃដដែលនោះ ថ្លែងមតិក្នុងសន្និសីទសារព័ត៌មាននៅរដ្ឋធានីតេហេរ៉ង់ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Hossein Amirabdollahian បានចាត់ទុកថា “ប្រសិនបើយើងអាចឈានដល់ដំណាក់កាលនៃការសម្រេចបាន នូវកិច្ចព្រមព្រៀងមានផលប្រយោជន៍ ជាមួយនឹងការធានាដ៏រឹងមាំ ដែលទាមទារឲ្យមានការចរចាដោយផ្ទាល់ជាមួយសហរដ្ឋអាមេរិក យើងនឹងពិចារណាលើជម្រើសនេះ”៕