អាមេរិកបង្កើនថវិការរាប់រយលានដុល្លារដល់អង្គការអន្តរជាតិ ដើម្បីទប់ស្កាត់ជំងឺរាតត្បាតកូវីដ-១៩

(VOVWORLD) - សហរដ្ឋអាមេរិកនឹងថវិការបន្ថែមចំនួន ៥៨០ លានដុល្លារ ផ្តល់ជនអង្គការអន្តរជាតិចំនួន ៧ ដើម្បីទប់ស្កាត់ជំងឺរាតត្បាតកូវីដ-១៩ ក្នុងបរិបទដែលករណីឆ្លងជំងឺថ្មីដោយសារវីរុសបំប្លែងថ្មី Omicron នៃមេរោគ SARS-CoV-2 កាន់តែកើនឡើង។
អាមេរិកបង្កើនថវិការរាប់រយលានដុល្លារដល់អង្គការអន្តរជាតិ ដើម្បីទប់ស្កាត់ជំងឺរាតត្បាតកូវីដ-១៩ - ảnh 1រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken។ (រូបថត៖CNN)

ជាមួយនឹងថាវិការបន្ថែមនេះ ចំនួនថវិការសរុបនៃការគាំទ្ររបស់អាមេរិក សម្រាប់អង្គការអន្តរជាតិនានា សំដៅរុញថយក្រោយជំងឺរាតត្បាត គឺ មានចំនួន ១៩,៦ពាន់លានដុល្លារអាមេរិក។

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានសង្កត់ធ្ងន់ថា ក្រៅពីការបរិច្ចាគវ៉ាក់សាំងចំនួន ៣៣០ លានដូស ដល់ប្រទេសនានានៅលើពិភពលោក កញ្ជប់ថវិការចំនួន ៥៨០លានដុល្លារនេះ ត្រូវបានចាត់ទុកថាជាការរួមចំណែកដ៏សំខាន់ក្នុងការនាំយកវ៉ាក់សាំងទៅកាន់យុទ្ធនាការចាក់វ៉ាក់សាំងពង្រឹងសមត្ថភាពសុខាភិបាលសាធារណៈ និងជួយគាំទ្រសហគមន៍ដែលមានតម្រូវការ។ តាមនោះ ថវិការចំនួន ២៨០ លានដុល្លារអាមេរិក នឹងបានបញ្ជូនទៅអង្គការសុខភាពពិភពលោក(WHO)។ លើសពីនេះទៅទៀត មូលនិធិកុមាររបស់អង្គការសហប្រជាជាតិ (UNICEF) នឹងទទួលបានទឹកប្រាក់ចំនួន ១៧០លានដុល្លារ ដើម្បីពន្លឿនកិច្ចខិតខំប្រឹងប្រែងចាក់វ៉ាក់សាំងសម្រាប់ក្រុមជនងាយរងគ្រោះ៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ