អាមេរិកមិនផ្សាភ្ជាប់កិច្ចសហប្រតិបត្តិការប្រឆាំងISជាមួយការចរចារនុយគ្លេអ៊ែរជាមួយអ៊ីរ៉ង់
|
ប្រធានាធិបតីអាមេរិក លោក Barack Obama |
`(VOV)_ប្រតិកម្មចំពោះសំណើរថ្មី នាពេលថ្មីៗនេះរបស់អ៊ីរ៉ង់ រដ្ឋអំណាចរបស់ប្រធា នាធិបតីអាមេរិក លោក Barack Obama បានអះអាងថា៖ អាមេរិកនឹងមិនផ្សាភ្ជាប់កិច្ច សហប្រតិបត្តិការប្រឆាំងក្រុមប្រដាប់អាវុធ រដ្ឋឥស្លាម (IS) ជាមួយការចរចារនុយគ្លេ
អ៊ែរ ជាមួយអ៊ីរ៉ង់ទេ។នាថ្ងៃទី២២ កញ្ញា អ្នកនាំពាក្យសេតវិមាន Josh Earnest បានប
ដិសេធសំណើររបស់អ៊ីរ៉ង់ អំពីការដែល Tehran ត្រៀមខ្លួនជាស្រេចសហប្រតិបត្តិការ
ជាមួយអាមេរិក និងបណ្ដាប្រទេសសម្ព័ន្ធមិត្តរបស់អាមេរិក ក្នុងការតស៊ូប្រឆាំង IS
ប៉ុន្តែ មានគោលបំណងថា៖ វ៉ាស៊ីនតោនត្រូវសកម្មជាងក្នុងការចរចារ អំពីកម្មវិធីនុយគ្លេអ៊ែរ នៃប្រទេសនេះ។ អ្នកនាំពាក្យសេតវិមានបានអះអាងថា៖ សំណើរ របស់អ៊ីរ៉ង់ គឺមិនអាចទទួលយកបាន ហើយលោកក៏បានអះអាងដែរថា៖ អាមេរិក
មិនគួបផ្សុំសកម្មភាពយោធាប្រឆាំង IS ជាមួយសកម្មភាពរបស់អ៊ីរ៉ង់ទេ៕