អ៊ីរ៉ាក់មិនស្នើរឲ្យកំលាំងបរទេសជួយឧបត្ថម្ភក្នុងការប្រយុទ្ធប្រឆាំងនឹង IS

អ៊ីរ៉ាក់មិនស្នើរឲ្យកំលាំងបរទេសជួយឧបត្ថម្ភក្នុងការប្រយុទ្ធប្រឆាំងនឹង IS  - ảnh 1
អ៊ីរ៉ាក់មិនស្នើរឲ្យកំលាំងបរទេសជួយឧបត្ថម្ភក្នុងការប្រយុទ្ធប្រឆាំងនឹង IS (Image: VNA)

(VOVworld)- នាថ្ងៃទី ៤ មិនា រដ្ឋមន្ត្រីការពារជាតិអ៊ីរ៉ាក់ លោក Khalid al-Obiedi បាន
ប្រកាសថា៖ កងទ័ពនៃប្រទេសនេះនឹងរំដោះទីក្រុង Mosul ដែល អង្គការ “រដ្ឋឥស្លាម
ស្វ័យប្រកាស” (IS) កំពុងទន្ទ្រានកាន់កាប់ដោយមិនចាំបាច់ការជំនួយពី កំលាំងបរ
ទេសទេ។ ថ្លែងមតិនៅសន្និសីទកាសែតរួមជាមួយសមភាគីទួរគី លោក Ismet Yilmaz
នៅទីក្រុង Baghdad លោក  al-Obiedi បានឲ្យដឹងថា៖ កំលាំងសន្តិសុខរបស់អ៊ីរ៉ាក់នឹង
ដំណើការតបតវិញទាំងអស់ទៅលើទីក្រុង Mosul តាមផែនការ។ អ៊ីរ៉ាក់នឹងមិនស្នើរឲ្យ
ការជួយឧបត្ថម្ភពីកំលាំងផ្សេងណាមួយទៀត​ ទេក្នុងការប្រយុទ្ធប្រឆាំងនឹង IS និង
សម្ព័ន្ធ អន្តរជាតិដឹកនាំដោយអាមេរិកនឹងជួយឧបត្ថម្ភខាងកងទ័ពជើងអាកាសតែ
ប៉ុណ្ណោះ។ នាថ្ងៃដដែល បណ្តាកំលាំងសន្តិសុខអ៊ីរ៉ាក់បន្តអនុវត្តយុទ្ធនាការវាយ
ប្រហាររំដោះខេត្ត  Salahuddin ភាគខាងជើងប្រទេសនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ