អ៊ីរ៉ង់៖ ការដង្ហែក្បួនសន្តិភាពគាំទ្ររដ្ឋាភិបាល

(VOVWORLD) - នាថ្ងៃទី ៥ មករា មនុស្សរាប់ពាន់នាក់បានចូលរួមការដង្ហែរក្បួនសន្តិភាពក្នុងទូទាំង ប្រទេសអ៊ីរ៉ង់សំដៅសម្តែងការគាំទ្ររបស់ខ្លួនចំពោះរដ្ឋាភិបាល ហើយប្រឆាំងជំទាស់ការធ្វើ បាតុកម្មប្រឆាំងជំទាស់នាពេលថ្មីៗនេះ។ 
អ៊ីរ៉ង់៖ ការដង្ហែក្បួនសន្តិភាពគាំទ្ររដ្ឋាភិបាល  - ảnh 1 អ៊ីរ៉ង់៖ ការដង្ហែក្បួនសន្តិភាពគាំទ្ររដ្ឋាភិបាល 

(VOV5) – នាថ្ងៃទី ៥ មករា មនុស្សរាប់ពាន់នាក់បានចូលរួមការដង្ហែរក្បួនសន្តិភាពក្នុងទូទាំង ប្រទេសអ៊ីរ៉ង់សំដៅសម្តែងការគាំទ្ររបស់ខ្លួនចំពោះរដ្ឋាភិបាល ហើយប្រឆាំងជំទាស់ការធ្វើ បាតុកម្មប្រឆាំងជំទាស់នាពេលថ្មីៗនេះ។ ថ្លែងមតិចំពោះមុខជនឥស្លាមនៅសកលវិទ្យាល័យ  Tehran  បព្វជិត Ahmad Khatami បានអំពាវនាវឲ្យមជ្ឈដ្ឋានមន្ត្រីអ៊ីរ៉ង់ «ចំណាត់ការ» យ៉ាង តឹងរឹងចំពោះអ្នកញុះញង់ប្រឆាំងរដ្ឋាភិបាលនាពេលកន្លងទៅ ព្រមទាំង ស្នើឲ្យ Tehran យកចិត្តទុកដាក់ថែមទៀតទៅលើការលំបាកខាងសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋ។ ក្នុងពេល នោះ តាមសំណូមពររបស់អាមេរិក នាយប់ថ្ងៃទី ៥ មករា តាមម៉ោងវៀតណាម ក្រុមប្រឹក្សា សន្តិសុខ អ.ស.ប. បានដំណើរកិច្ចប្រជុំជាបន្ទាន់ដើម្បីពិភាក្សាអំពីស្ថានភាពអំពើហឹង្សាដោយ ការបាតុកម្មនៅអ៊ីរ៉ង់ ទោះបីជា រដ្ឋអំណាចអ៊ិរ៉ង់បានប្រកាសស្តារឡើងវិញសណ្តាប់ធ្នាប់ហើយ ការធ្វើបាតុកម្មប្រឆាំងជំទាស់បានរំសាយ ២ ថ្ងៃមុន។ កិច្ចប្រជុំពោលខាងលើមិនអាចចេញ សេចក្តីថ្លែងការណ៍ណាមួយឡើយ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ