អ៊ីរ៉ង់គាំទ្រការផ្តើមគំនិតរបស់អេហ្ស៊ីបសំដៅបញ្ឃប់វិប័ត្តនៅស៊ីរី

(VOVworld) – នាថ្ងៃទី ៣១ មិនា អនុរដ្ឋមន្ត្រីក្រសួងការបរទេសអ៊ីរ៉ង លោក Hossein Amir
Abdollahian បានឲ្យដឹងថា៖ អ៊ីរ៉ង់គាំទ្រការផ្តើមគំនិតរបស់ប្រធានា ធិបតីអេហ្ស៊ីប​ លោក
Mohamed Morsi សំដៅបញ្ឃប់វិប័ត្តនៅស៊ីរី។ ថ្លែងមតិចំពោះមុខមជ្ឍដ្ឋានអ្នកសារព័ត៌មាន
បន្ទាប់ពី ជំនួបជាមួយរដ្ឋមន្ត្រីការបរ ទេស អេហ្ស៊ីបលោក Mohamed Kamel Amr អនុរដ្ឋមន្ត្រី
ការបរទេសអ៊ីរ៉ងបានលើកច្បាស់ថា៖ អេហ្ស៊ីបនិងអ៊ីរ៉ងមានគោលជំហររួមនិងសុទ្ធតែចាត់
ទុកថា៖ វិធានការណ៍នយោបាយគឺជាវិធានការណ៍តែមួយគត់សំរាប់វិបត្តិនៅស៊ីរី។ មុននោះ ប្រធានាធិបតីអេហ្សីប លោក Mohamed Morsi បានផ្តួចផ្តើមគំនិតអំពីការបង្កើត ក្រុមប្រទេស
ចំនួន ៤ ស្តីពីស៊ីរី រួមមាន អេហ្ស៊ីប អ៊ីរ៉ង់ អារ៉ាបប៊ីសាអ៊ូឌីដនិងទួរគី។ បណ្ដាការសន្ទនានា
បច្ចុប្បន្នអំពីស្ថានភាពនៅស៊ីរីកំពុងប្រព្រឹត្តទៅក្នុងក្របខ័ណ្ឌ នេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ