អឺរ៉ុបកំពុងប្រឈមមុខនឹងស្ថានភាពសន្តិសុខថ្មី


អឺរ៉ុបកំពុងប្រឈមមុខនឹងស្ថានភាពសន្តិសុខថ្មី  - ảnh 1
អឺរ៉ុបកំពុងប្រឈមមុខនឹងស្ថានភាពសន្តិសុខថ្មី (VNA)

(VOVworld) - នាយករដ្ឋមន្ត្រីបែលហ្ស៊ីក លោក Charles Michel បានឲ្យដឹងថា៖
 ប្រទេសនេះកំពុងប្រឈមមុខនឹងស្ថានភាពសន្តិសុខថ្មីជាពិសេសបន្ទាប់ពី
បណ្ដាការវាយប្រហារភេរវកម្មនាពេលថ្មីៗនេះ ព្រមទាំង សង្កត់ធ្ងន់ថា៖ នេះក៏
ជាបញ្ហាដែលប្រទេសអឺរ៉ុបទាំងអស់កំពុងតែប្រឈមមុខ។ នាថ្ងៃទី​៧ សីហា
 ថ្លែងមតិជាមួយមជ្ឈដ្ឋានសារព័ត៌មាននៅទីក្រុង Brussels នាយករដ្ឋមន្ត្រី
Charles Michel បានសង្កត់ធ្ងន់ថា៖ គ្រោះអាសន្នសន្តិសុខថ្មីបាននិងកំពុង
គំរាមកំ ហែងទ្វីបអឺរ៉ុបទាំងមូល ហើយនេះមិនត្រឹមតែជាការព្រួយបារម្ភរបស់
ប្រទេស បែលហ្ស៊ីកតែឯងទេ។ នាយករដ្ឋមន្ត្រី Charles Michel បានថ្លែង
អំណរគុណចំពោះកំលាំងប៉ូលីសដែលបានប្រតិកម្មយ៉ាងទាន់ពេលវេលាក្នុង
ការវាយប្រហារដោយកាំបិតនៅ នាថ្ងៃទី ៦ សីហា ដែលធ្វើឲ្យប៉ូលីសស្ត្រីចំនួន
២ នាក់រងរបួស។ មុខសញ្ញាត្រូវបានបាញ់សម្លាប់ភ្លាមមួយរំពិច។ មជ្ឈដ្ឋាន
មន្ត្រីបែលហ្ស៊ីកបានឲ្យដឹងថា៖ មេគំនិតគឺជាប្រជាពលរដ្ឋបែលហ្ស៊ីកមាន
ដើមកំណើតអាល់ហ្សេរី។ អង្គការរដ្ឋឥស្លាមស្វ័យប្រកាសបានទទួលស្គាល់
ឈរនៅពីក្រោមការវាយប្រហារពោលខាងលើ។ នាបច្ចុប្បន្ន ប៉ូលីសបែលហ្ស៊ីក
កំពុងដំណើរការ ស៊ើបអង្គេតដើម្បីកំណត់នេះគឺជាការវាយប្រហារភេរវកម្ម
ដែរឬទេ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ