អឺរ៉ុបគួបផ្សំផែនការស្តារសេដ្ឋកិច្ចឡើងវិញជាមួយនឹងការខិតខំប្រឹងប្រែងក្នុងការអនុវត្តកិច្ចព្រមព្រៀងបៃតង

(VOVWORLD) -  នាសប្តាហ៍នេះ គណៈកម្មការអឺរ៉ុប (EC) នឹងប្រកាសផែនការស្តារសេដ្ឋកិច្ចឡើងវិញ ក្រោយពីការរីករាលដាលនៃជំងឺ COVID-19 ដែលមានថវិកាជាង ១.០០០ ពាន់លានអឺរ៉ូ ហើយផែនការនេះប្រហែលជាផ្អែកលើវិធានការណ៍ដែលមានអត្ថប្រយោជន៍សម្រាប់បរិស្ថាននិងជួយទប់ទល់នឹង ការប្រែប្រួលអាកាសធាតុផងដែរ។
អឺរ៉ុបគួបផ្សំផែនការស្តារសេដ្ឋកិច្ចឡើងវិញជាមួយនឹងការខិតខំប្រឹងប្រែងក្នុងការអនុវត្តកិច្ចព្រមព្រៀងបៃតង - ảnh 1ប្រជាជនពាក់រម៉ាស់ការពារពីការឆ្លងជំងឺ COVID-19 នៅឯស្ថានីយ៍រថភ្លើងមួយក្នុងទីក្រុង Lille ប្រទេសបារាំងកាលពីថ្ងៃទី ១៤ ខែឧសភាឆ្នាំ ២០២០ (រូបថត៖ THX / TTXVN) 

វិបត្តិដោយសារជំងឺរាតត្បាត COVID-19 បានបណ្តាលឱ្យបរិមាណឧស្ម័ន CO2 នៅអឺរ៉ុបបានថយចុះ ២៧% ។ នោះជាសញ្ញាវិជ្ជមានសម្រាប់បរិស្ថានបន្តត្រូវបានពង្រឹងខណៈពេលដែល នាសប្តាហ៍នេះ គណៈកម្មការអឺរ៉ុប (EC) នឹងប្រកាសផែនការស្តារសេដ្ឋកិច្ចឡើងវិញ ក្រោយពីការរីករាលដាលនៃជំងឺ COVID-19 ដែលមានថវិកាជាង ១.០០០ ពាន់លានអឺរ៉ូ ហើយផែនការនេះប្រហែលជាផ្អែកលើវិធានការណ៍ដែលមានអត្ថប្រយោជន៍សម្រាប់បរិស្ថាននិងជួយទប់ទល់នឹង ការប្រែប្រួលអាកាសធាតុផងដែរ។

មុននោះអ្នកសង្កេតការណ៍នយោបាយអឺរ៉ុប បានពិភាក្សាពីយុទ្ធសាស្ត្រស្តារសេដ្ឋកិច្ចរបស់ EC ឡើងវិញហើយគមនាគមនឹងក្លាយជាចំណុចសំខាន់នៃកិច្ចខិតខំប្រឹងប្រែងស្តារសេដ្ឋកិច្ចឡើងវិញរបស់ប្លុកនេះ។ តាមនោះ សហភាពអឺរ៉ុបនឹងរៀបចំប្រព័ន្ធមួយ ដើម្បីជួយគាំទ្រដល់ការរំញោចតម្រូវការចំពោះយានយន្តអគ្គិសនី ដែលជាប្រភេទរថយន្តមានការបំពុលបរិស្ថានតិចតួច ហើយ EC ក៏នឹងបង្កើតស្ថានីយ៍សាកថ្មទ្វេដងសម្រាប់រថយន្តអគ្គិសនី កើនឡើងដល់ ២ លានកន្លែងនៅក្នុងសហភាពអឺរ៉ុបចាប់ពីពេលនេះដល់ឆ្នាំ ២០២៥ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ