អឺរ៉ុបសន្យាការពារកិចព្រមព្រៀងនុយក្លេអ៊ែរជាមួយអ៊ីរ៉ង់

(VOVWORLD) - អឺរ៉ុបនឹងខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តដើម្បីការពារកិច្ចព្រមព្រៀង នុយក្លេអ៊ែររវាងអ៊ីរ៉ង់ជាមួយក្រុម P៥+១ (រួមមានអាមេរិក រុស្ស៊ី អង់គ្លេស បារាំង ចិននិងអាល្លឺម៉ង់) ដែលត្រូវបានចុះហត្ថលេខាមុននេះ២ឆ្នាំ។

នេះជាសេចក្ដី ប្រកាសរបស់អគ្គលេខាធិការស្ថាប័នគោលនយោបាយកិច្ចការបរទេសសហភាពអឺរ៉ុប (EU) លោកស្រី Helga Schmid នៅសន្និសីទវិនិយោគចូលក្នុងអ៊ីរ៉ង់ ដែល ត្រូវបានរៀបចំឡើងនៅទីក្រុង Zurich របស់ស្វីសនាថ្ងៃទី៤ តុលា។ តាម លោកស្រីរូបនេះថា កិច្ចព្រមព្រៀងប្រវត្តិសាស្ត្រពោលខាងលើមិនមែនជាកិច្ចព្រម ព្រៀងទ្វេភាគីឡើយ គឺជាកិច្ចព្រមព្រៀងពហុភាគី ដោយហេតុនេះអឺរ៉ុបនឹងធ្វើ អស់ពីកម្លាំងកាយចិត្តដើម្បីរក្សាកិច្ចព្រមព្រៀងនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ