អៀរឡង់ប្រកាសកំពុងឆ្ពោះទៅរកការទទួលស្គាល់រដ្ឋប៉ាឡេស្ទីន
(VOVWORLD) - កាលពីថ្ងៃទី ១២ ខែមេសា នៅទីក្រុង Dublin(អៀរឡង់) នាយករដ្ឋមន្ត្រីអៀរឡង់ លោក Simon Harris បានប្រកាសថា ប្រទេសនេះជិតនឹងទទួលស្គាល់រដ្ឋប៉ាឡេស្ទីនជាផ្លូវការ ហើយចង់ប្រកាសជាផ្លូវការ ជាមួយប្រទេសអេស្ប៉ាញ និងប្រទេសផ្សេងទៀតដែលមានទស្សនៈដូចគ្នា។
សេចក្តីប្រកាសខាងលើ ត្រូវបានធ្វើឡើងបន្ទាប់ពីនាយករដ្ឋមន្ត្រី លោក Simon Harris បានជួបជាមួយសមភាគីអេស្ប៉ាញ លោក Pedro Sanchez។
ប្រធានាធិបតីប៉ាឡេស្ទីនលោក Mahmoud Abbas ថ្លែងមតិក្នុងកិច្ចប្រជុំនៅទីក្រុង Ramallah តំបន់ West Bank កាលពីថ្ងៃទី ៦ ខែតុលា ឆ្នាំ២០១៩។ រូបថត៖ AFP/TTXVN |
អេស្ប៉ាញ និងអៀរឡង់ ជាប្រទេសទាំងពីរដែលបានតស៊ូដើម្បីសិទ្ធិរបស់ជនប៉ាឡេស្ទីនតាំងពីយូរមកហើយ រួមជាមួយប្រទេសម៉ាល់តា និងស្លូវេនី បានប្រកាសថា ប្រទេសទាំងនេះនឹងរួមសហការឆ្ពោះទៅរកការទទួលស្គាល់រដ្ឋប៉ាឡេស្ទីន។ កិច្ចខិតខំប្រឹងប្រែងទាំងនេះ បានកើតឡើងក្នុងបរិបទដែលចំនួនអ្នកស្លាប់ដោយសារជម្លោះនៅតំបន់ហ្គាហ្សាបានកើនឡើង ដែលជំរុញឱ្យសហគមន៍អន្តរជាតិអំពាវនាវឱ្យមានបទឈប់បាញ់ និងដំណោះស្រាយយូរអង្វែងសម្រាប់សន្តិភាពនៅមជ្ឈិមបូព៌ា៕