អាល្លឺម៉ង់ប្រកាសថា៖ IS ឈរនៅខាងក្រោយឧបាយកលវាយប្រហារដោយគ្រាប់បែកនៅទីក្រុង Munich
|
អាល្លឺម៉ង់ប្រកាសថា៖ IS ឈរនៅខាងក្រោយឧបាយកលវាយប្រហារដោយគ្រាប់បែកនៅទីក្រុង Munich (Image: VNA) |
(VOVworld) – នាថ្ងៃទី ១ មករា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃរដ្ឋ Bayern អាល្លឺម៉ង់
លោក Joachim Herrmann បានឲ្យដឹងថា៖ កំលាំងឈរនៅខាងក្រោយផែនការ
វាយប្រហារដោយគ្រាប់បែកភេរវកម្មទៅលើទីក្រុង Munich គឺអង្គការដ្ឋឥស្លាម
ស្វ័យប្រហាស (IS)។ បន្ទាប់នោះ កំលាំងបូលីសត្រូវបានដាក់ពង្រាយនៅទីកន្លែង
សង្ស័យហើយរាល់សកម្មភាពចរាចរណ៍ត្រូវបានបញ្ឈប់។ មុននោះ នាថ្ងៃទី
៣១ ធ្នូ ប៉ូលីសបែលហ្ស៊ីកបានចាប់ខ្លួនមុខសញ្ញាចំនួន ៦ នាក់ក្នុងយុទ្ធនាការតាម
ប្រម៉ាញ់មួយនៅទីក្រុង Brussels ដែលទាក់ទិនដល់ការវាយប្រហារភេរវកម្ម
នៅរាត្រីចូលឆ្នាំថ្មីផងដែរ។ នាថ្ងៃទី ៣១ ធ្នូ ក្រសួងមហាផ្ទៃអាមេរិកបានឲ្យដឹង
ថា៖ យុវជនមួយនាក់ដែលមានអាយុចំនួន ២៥ ឆ្នាំ ត្រូវបានចាប់ខ្លួនពីបទរៀបចំ
ផែនការវាយប្រហារទៅលើហាងម្ហូបអាហារមួយនៅទីក្រុង Rochester ភាគខាង
ជើងរដ្ឋ New York នារាត្រីចូលឆ្នាំថ្មី ២០១៦ ផងដែរ។ នាថ្ងៃដដែល ប៉ូលីសឥណ្ឌូ
ណេស៊ីក៏បានចាប់ខ្លួនមុខសញ្ញាទាក់ទិនដល់ IS ចំនួន ៣ នាក់ ក្នុងយុទ្ធនាការ
ប្រម៉ាញឧក្រិដ្ឋជនគ្រោះថ្នាក់បំផុត នៅខេត្ត Suwalesi កណ្ដាល៕