អាស៊ាន-អូស្រ្តាលីម្ចាស់ការជំរុញទំនាក់ទំនងដៃគូ
|
ឆ្នាំ២០១៤ជាឆ្នាំរំលឹកខួបអនុស្សាវរីយ៍លើកទី៤០នៃទិវាបង្កើតទំនាក់ទំនងការទូតរវាងអាស៊ាននិងអូស្រ្តាលី |
(VOVworld) - ចាប់ពីថ្ងៃទី១៩ដល់ទី២៦ វិច្ឆិកា គណៈប្រតិភូសមាជិកសមាជិការសភា
នៃបណ្ដាប្រទេសអាស៊ានបានទៅបំពេញទស្សនកិច្ចការងារនៅអូស្រ្តាលីសំដៅជំរុញ
ទំនាក់ទំនងដៃគូអាស៊ាន-អូស្តា្រលី។ក្នុងរយៈពេលស្នាក់នៅអូស្រា្តលី គណៈប្រតិភូ បានស្ដាប់សមាជិកសមាជិការសភាអូស្រ្តាលីឧទ្ទេសនាមអំពីគណៈកម្មាធិការរៀបចំ
ការបោះឆ្នោត សកម្មភាពរបស់រដ្ឋាភិបាល រដ្ឋសភា និងតាមដានដោយផ្ទាល់សកម្ម
ភាពមួយចំនួនរបស់ព្រឹទ្ធសភានិងសភាជាន់ទាបអូស្រា្តលីទៀតផង។ក្រៅពីការចូល
រួមយ៉ាងសកម្មក្នុងកម្មវិធីរួមរបស់អាស៊ាននិងអូស្រា្តលី ដំណាងវៀតណាម ក៏ម្ចាស់
ការឆ្លៀតយកឱកាសនេះដើម្បីជំរុញទំនាក់ទំនងវៀតណាម-អូស្រ្តាលី តាមរយៈ
បណ្ដាជំនួបប្រាស្រ័យជាមួយសមាជិកសមាជិការសភាអូស្រ្តាលីអំពីបញ្ហាជាច្រើន
ពីនយោបាយ សង្គមដល់សេដ្ឋកិច្ចពាណិជ្ជកម្មវិនិយោគ។លោក Nguyen Manh Tien អនុប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃរដ្ឋសភានិងជាប្រធានគណៈប្រតិភូ
វៀតណាម បានឲ្យដឹងថា នេះគឺជាឱកាសល្អដើម្បីភាគីទាំង២បង្កើនការយល់ដឹង
គ្នាទៅវិញទៅមក ផ្លាស់ប្ដូរបទពិសោធន៍ក្នុងសកម្មភាពកសាងច្បាប់ ឃ្លាំមើលនិង
អនុវត្តច្បាប់និយាយដោយឡែក ក៏ដូចជាជំរុញថែមទៀតទំនាក់ទំនងវៀតណាម-
អូស្រ្តាលីនិយាយរួម៕