អ.ស.ប. ប្រកាសពេលវេលាចាប់ផ្តើមការចរចារសន្តិភាពអំពីបញ្ហានៅស៊ីរី ឡើងវិញនៅទីក្រុង Geneva


អ.ស.ប. ប្រកាសពេលវេលាចាប់ផ្តើមការចរចារសន្តិភាពអំពីបញ្ហានៅស៊ីរី ឡើងវិញនៅទីក្រុង Geneva  - ảnh 1
អ.ស.ប. ប្រកាសពេលវេលាចាប់ផ្តើមការចរចារសន្តិភាពអំពីបញ្ហានៅស៊ីរី ឡើងវិញនៅទីក្រុង Geneva (VNA)

(VOVworld) – នាថ្ងៃទី ១៩ កុម្ភៈ បេសកជនពិសេស អ.ស.ប. ទទួលបន្ទុកបញ្ហា
នៅស៊ីរីបានប្រកាសថា៖ បណ្ដាការចរចារសន្តិភាពរវាងភាគីនានានៅស៊ីរីនឹងត្រូវ
បានចាប់ផ្តើមឡើងវិញនាថ្ងៃទី ៨ កុម្ភៈ ឆ្នាំ ២០១៧ ខាងមុខនៅទីក្រុង Geneva
ស្វីស។ ក្នុងសេចក្តីថ្លែងការណ៍មួយ លោក Staffan de Mitsura បានស្វាគមន៍
ការដែលក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. អនុម័តលើសេចក្តីសម្រេចចិត្តបញ្ចូន
អ្នកសង្គេតការទៅកាន់ទីក្រុង Aleppo របស់ស៊ីរី ព្រមទាំង អះអាងថា៖ អ.ស.ប.
 មានគោលបំណងអញ្ជើញភាគីទាំងអស់នៅស៊ីរីដំណើរការចរចារនៅទីក្រុង
 Geneva នាដើមខែកុម្ភៈឆ្នាំ ២០១៧ ខាងមុខ។ នាថ្ងៃដដែល ក្រុមប្រឹក្សាសន្តិសុខ
 អ.ស.ប. បានឯកភាពបញ្ជូនអ្នកសង្គេតការ អ.ស.ប. ទៅកាន់ទីក្រុង Aleppo
ដើម្បីឃាំមើលដំណើរជំលៀសប្រជាជនហើយរាយការណ៍ស្តីពីស្ថានភាពជនស៊ីវិល
នៅទីក្រុងប៉ែកខាងជើងរបស់ស៊ីរីនេះ ផងដែរ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ