អ.ស.បគាំទ្រនាយករដ្ឋមន្រ្តីហ៊ុនសែនដឹកនាំកម្ពុជាជាបន្ត

អ.ស.បគាំទ្រនាយករដ្ឋមន្រ្តីហ៊ុនសែនដឹកនាំកម្ពុជាជាបន្ត - ảnh 1
សម្តេចនាយករដ្ឋមន្រ្តី​ ហ៊ុនសែន (រូបថតៈ AFP/TTXVN)


(VOVworld)-នាថ្ងៃទី១០តុលា ក្នុងជំនួបសន្ទនាជាមួយសម្តេចនាយករដ្ឋមន្តី្រហ៊ុន
សែន នៅខាងក្រៅសន្និសីទជាន់ខ្ពស់អាស៊ានលើកទី២៣នៅប្រ៊ុយណេ អគ្គលេខា
ធិការអ.ស.បលោក Ban Ki-moon បានអបអរសាទរជ័យជំនះរបស់ គណៈបក្ស
ប្រជាជនកម្ពុជា (CPP)ក្នុងការបោះឆ្នោតរដ្ឋសភាកន្លងទៅនឹងបានសម្តែងនូវការ
គាំទ្រចំពោះសម្តេចនាយករដ្ឋមន្រ្តីហ៊ុនសែន ក្នុងដំណែងជាថ្នាក់ ដឹកនាំនៃស្ថាប័ន
នីតិប្រតិបត្តិកម្ពុជាអណាត្តិ២០១៣-២០១៨។ អគ្គលេខាលោក Ban Ki-moon បាន
វាយតម្លៃខ្ពស់ចំពោះការរួមវិភាគទានរបស់កម្ពុជាក្នុងការចូលរួម និងអនុវត្តន៌រាល់
ភារកិច្ចមនុស្សធម៌ ក្នុងកងកម្លាំងរក្សាសន្តិភាព​អ.ស.ប។ លោក​Ban Ki-moon ក៏
បានសម្តែងការរំលែកទុក្ខទៅកាន់រដ្ឋាភិបាល និងប្រជាជនកម្ពុជាអំពីរាល់ការខូត
ខាតដោយសារជំនន់បណ្តាលឡើងនាសប្តាហ៌កន្លងទៅ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ