អ.ស.បអនុញ្ញាតឲ្យ EU បើកទូលាយបេសកកម្មកងទ័ពជើងទឹកនៅសមុទ្រមេឌីទេរ៉ាណេ

អ.ស.បអនុញ្ញាតឲ្យ EU បើកទូលាយបេសកកម្មកងទ័ពជើងទឹកនៅសមុទ្រមេឌីទេរ៉ាណេ - ảnh 1
ជនចំណាកស្រុកលោតចេញពីនាវាដែលកំពុងលិចទឹកនៅតំបន់សមុទ្រឆ្ងាយពីឆ្នេរសមុទ្រលីប៊ី កាលពីថ្ងៃទី២៥ ឧសភា (រូបថត៖EPA/TTXVN)

(VOVworld) - ក្រុមប្រឹក្សាសន្តិសុខអ.ស.ប ទើបនឹងបានអនុម័តលើសេចក្ដីសំរេចចិត្ត
ដែលអនុញ្ញាតឲ្យសហភាពអឺរ៉ុប (EU) បើកទូលាយសកម្មភាពកងទ័ពជើងទឹកនៅ
សមុទ្រមេឌីទេរ៉ាណេ ឆ្ងាយពីឆ្នេរសមុទ្រលីប៊ី។នេះជាសេចក្ដីសំរេចចិត្តដោយអង់
គ្លេសនិងបារាំងរៀបរៀងសំដៅទប់ស្កាត់សកម្មភាពជួញដូរអាវុធដោយខុសច្បាប់
តាមតំបន់សមុទ្រពោលខាងលើក្នុងក្របខ័ណ្ឌយុទ្ធនាការ Sophia។ប្រធានក្រុម
ប្រឹក្សាសន្តិសុខអ.ស.បលោក Francois Delattre បានឲ្យដឹងថា ការ អនុម័តលើសេច
ក្ដីសំរេចចិត្តនេះ បានបង្កើត មធ្យោបាយដើម្បីអនុវត្តន៍បទហ៊ុំព័ទ្ធ អាវុធនៅលីប៊ី
តាមនោះកាត់ផ្ដាច់ប្រភពផ្គត់ផ្គង់អាវុធដែលជាមូលហេតុបង្កឡើង អស្ថិរភាពនៅ
ប្រទេសអាហ្រ្វិកខាងជើងនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ