អាហ្វ្រិកខាងត្បូងរំលឹកខួប៣០ឆ្នាំនៃលទ្ធិប្រជាធិបតេយ្យ

(VOVWORLD) -  កាលពីថ្ងៃទី ២៧ ខែមេសា ប្រធានាធិបតីអាហ្រ្វិកខាងត្បូង លោក Cyril Ramaphosa បានលើកសរសើរសមិទ្ធិផលនៃ "ប្រទេសឥន្ទធនូ" ក្រោមការដឹកនាំរបស់គណបក្សមហាសន្និបាទមជនជាតិអាហ្វ្រិក (ANC) ដែលកំពុងកាន់អំណាចក្នុងអំឡុងពេល ៣០ ឆ្នាំនៃលទ្ធិប្រជាធិបតេយ្យ ចាប់តាំងពីពេលដែលរបបអាផាថេត (Apartheid) បានបញ្ចប់។

ថ្លែងក្នុងទិវាសេរីភាពឆ្នាំ ២០២៤ រំលឹកខួបលើកទី ៣០ នៃការបោះឆ្នោតប្រជាធិបតេយ្យលើកដំបូងក្នុងឆ្នាំ ១៩៩៤ លោកប្រធានាធិបតី Ramaphosa បានពិនិត្យឡើងវិញនូវសមិទ្ធិផលលើគ្រប់វិស័យនៃប្រទេសក្រោមការដឹកនាំរបស់គណបក្ស ANC ក្នុងការបន្តកំណែទម្រង់ដីធ្លី ចែកចាយដីធ្លីរាប់លានហិកតាដល់ប្រជាជនដែលត្រូវបានឆក់យក  ; សាងសង់ផ្ទះសម្បែង គ្លីនិក មន្ទីរពេទ្យ ផ្លូវថ្នល់ ស្ពាន ទំនប់ទឹក និងសំណង់ជាច្រើនទៀតនៅអាហ្វ្រិកខាងត្បូង។ ប្រធានាធិបតីអាហ្រ្វិកខាងត្បូងបានឲ្យដឹងថា គណបក្ស ANC មានការវិវឌ្ឍជាច្រើន ហើយប្តេជ្ញាធ្វើបន្ថែមទៀត។

អាហ្វ្រិកខាងត្បូងរំលឹកខួប៣០ឆ្នាំនៃលទ្ធិប្រជាធិបតេយ្យ - ảnh 1ប្រធានាធិបតីអាហ្វ្រិកខាងត្បូង លោក Cyril Ramaphosa ។ រូបថត៖ AFP/TTXVN

នៅអាហ្រ្វិកខាងត្បូង ទិវាសេរីភាពត្រូវបានរប្រារព្ធឡើងនៅថ្ងៃទី ២៧ ខែមេសា ដើម្បីរំលឹកដល់ការបោះឆ្នោតលើកដំបូងក្រោយសម័យអាផាថេតដែលបានធ្វើឡើងក្នុងឆ្នាំ ១៩៩៤។ នៅថ្ងៃនេះ កាលពី ៣០ ឆ្នាំមុន ប្រជាជនអាហ្វ្រិកខាងត្បូងរាប់លាននាក់ត្រូវបានផ្តល់ឱកាសដើម្បីបង្កើតអនាគតរបស់ប្រទេសដោយការចូលរួមក្នុងការបោះឆ្នោតប្រជាធិបតេយ្យលើកដំបូង ដែលមនុស្សដែលមានអាយុបោះឆ្នោត (អាយុលើសពី ១៨ ឆ្នាំ) នៃក្រុមជាតិសាសន៍ណាមួយត្រូវបានអនុញ្ញាតឱ្យបោះឆ្នោត។ លោកអគ្គមគ្គុទេស Nelson Mandela ត្រូវបានបោះឆ្នោតជ្រើសរើសជាប្រធានាធិបតីអាហ្វ្រិកខាងត្បូង បន្ទាប់ពីការបោះឆ្នោតនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ