អេហ្ស៊ីបបង្កើតគណៈកម្មាធិការពិនិត្យមើលច្បាប់បាតុកម្ម
|
រាល់ការប៉ះទង្កិចអំពើ ហឹង្សារវាងកំលាំងសន្តិសុខនិងបាតុករប្រឆាំងជំទាស់ច្បាប់
ពោលខាងលើបានផ្ទុះ ឡើងក្នុងទ្រង់ទ្រាយធំ (Image: Vietnamplus) |
(VOVworld) – នាថ្ងៃទី ២៦ វិច្ឆិកា នាយករដ្ឋមន្ត្រីបណ្តោះអាសន្នអេហ្ស៊ីប លោក Hazem
El-Beblawy បានយល់ព្រមអំពីការបង្កើតគណៈកម្មាធិការមួយសំដៅ ពិនិត្យមើលច្បាប់
បាតុកម្មដែលទើបនឹងបានអនុម័ត នាថ្ងៃទី ២៤ វិច្ឆិកា កន្លងមក។ សេចក្តីសម្រេចចិត្ត
នេះត្រូវបាននាំចេញ បន្ទាប់ពី ជំនួបរវាងលោក El-Beblawy ជាមួយបណ្ដាសមាជិកនៃ
រណសិរ្សសង្គ្រោះជាតិ (NSF) និងជា សម្ព័ន្ធភាពប្រឆាំងស្នូលនៅអេហ្ស៊ីប ក្នុងកាលៈ
ទេសៈ រាល់ការប៉ះទង្កិចអំពើហឹង្សារវាងកំលាំងសន្តិសុខនិងបាតុករប្រឆាំងជំទាស់
ច្បាប់ពោលខាងលើបានផ្ទុះ ឡើងក្នុងទ្រង់ទ្រាយធំ ក៏ដូចជា រលករិះគន់យ៉ាងខ្លាំង
នៃសធារណៈមតិនៅក្នុងនិង ក្រៅប្រទេស។ នាយករដ្ឋមន្ត្រី El-Beblawy បានសន្យា
ថា៖ លោកនឹងតាមដាន បណ្ដាការស៊ើបអង្កេតសំដៅដោះលែងបាតុករដែលបាន
ជាប់ឃុំខ្លួននាថ្ងៃទី ២៦ វិច្ឆិកា កន្លងមក។ ក្នុងព្រឹត្តិការទាក់ទិនមួយទៀតសម្ព័ន្ធភាព
ជាតិគាំទ្រភាពស្រប ច្បាប់អេហ្ស៊ីប (NASL) កំពុងរៀបចំរាល់ជំនួបសម្ងាត់រវាងអង្គការ
ភាតរៈឥស្លាម (MB) និងកងទ័ពអេហ្ស៊ីប ដោយការជួយឧបត្ថម្ភរបស់កំលាំងឥស្លាម
Salafi ដើម្បីបញ្ឈប់វិបត្តិនយោបាយដ៏ធ្ងន់ធ្ងរនៅប្រទេសអាហ្វ្រិកខាងជើងនេះ៕