VOV-ក្រោយរយៈពេល២ថ្ងៃសំរាក់ក្នុងបុណ្យតេត នាថ្ងៃទី១១កុម្ភៈគឺថ្ងៃទី២
បុណ្យតេតឆ្នាំ២០១៣ លើបណ្ដាសំណង់សំខាន់នៅទីក្រុង Da Nang បានអូអរបរិយាកាសធ្វើពលកម្មផលិតកម្មថ្ងៃដើមឆ្នាំ។ លើសំណង់សាងសង Cau Rong
(ស្ពាននាគ) ជាសំណង់សំខាន់មួយរបស់ទីក្រុង Da Nang បានស្វាគមខួបលើក
ទី៣៨ទិវារំដោះទីក្រុង បរិយាកាសធ្វើពលកម្មផលិតកម្មយ៉ាងអូអរ។
ក្រោយរយៈពេល២ថ្ងៃសំរាក់បុណ្យតេតវិស្វករកម្មករចំនួនជិត៣រយនាក់
បានត្រឡប់មកធ្វើការ។ លោក Tran Tat Toan កម្មករគ្រឿងយន្តបានឲ្យដឹងថា៖
“ដោយសារភារកិច្ចត្រូវស្នាក់នៅឆ្ងាយពីគ្រួសារក៏ព្រួយដែរ ប៉ុន្តែស្មារតីធ្វើ
ការគឺសកម្មណាស់។”
|
លើសំណង់សាងសង Cau Rong (ស្ពាននាគ)ទីក្រុង Da Nang បានអូអរបរិយាកាសធ្វើពលកម្មផលិតកម្មថ្ងៃដើមឆ្នាំ។ |
ដល់ឥឡូវនេះមៅការ Cienco 1 បានសំរេចបណ្ដាសំណង់សំខាន់ជាមួយផ្នែកការងារប្រមាណ៩៥%។ វិស្វករ Nguyen Van Toan ទទួលបន្ទុកសាងសង់តុបតែងក្បាល់និងកន្ទុយនាគបានឲ្យដឹងថា៖
“យើងខ្ញុំបានពិភាគ្សាវិធានការជាច្រើនដើម្បីបែងចែកជាផ្នែកតូចៗ។ នៅ
ផ្នែកក្បាលនាគយើងខ្ញុំបានសំរេចចិត្តចែកពី៨ផ្នែកទៅ៤ផ្នែកដើម្បីមិនទុកឲ្យ
ខ្សែកាត់មិនស្ថិតនៅកណ្ដាលក្បាលនាគជហឥទ្ធិពលដល់ទេសភាពនិង
គុណភាពវា៕”
|
រោងចក្រចម្រាញប្រេង Dung Quat ខេត្ត Quang Ngai (ភាគកណ្ដាលវៀតណាម) (Image: Internet) |
ក្នុងឱកាសឆ្នាំម្សាញសំរិទ ២០១៣ បណ្ដាកម្មាភិបាល បុគ្គលិក និង កម្មករ របស់រោងចក្រចម្រាញប្រេង Dung Quat ខេត្ត Quang Ngai (ភាគកណ្ដាលវៀតណាម) បានទទួលបុណ្យតេតប្រពៃណីនៅរោងចក្រ ដើម្បីធានាសន្តិសុខថាមពលសំរាប់
ប្រទេសជាតិ។ វិស្វករវ័យក្មេងមួយនាក់ លោក Doan Gia Phong ស្រុកកំណើតនៅ
ទីក្រុង Hai Phong (ភាគខាងជើងវៀតណាម) បាន ចែករំលែកថា៖
“ខ្ញុំនឹករលឹកគ្រួសារណាស់ពេលប្រចាំការក្នុងបុណ្យតេត។ ប៉ុន្តែ បើសិនជាប្រៀបនឹង
បណ្ដាយុទ្ធជាននៅកោះសមុទ្រឆ្ងាយ ខ្ញុំគិតថា៖ ខ្ញុំមានសំណាងជាច្រើនជាង។”
នាកយកក្រុមហ៊ុនចម្រាញប្រេង Binh Son ចំណុះរោងចក្រចម្រាញប្រេង Dung Quat
លោក Dinh Van Ngoc បានឲ្យដឹងថា៖ ក្នុងពិធីបុណ្យតេតនេះ ថ្នាក់ដឹកនាំបានគ្រប់
គ្រងឲ្យសមស្រប់ ដើម្បីធានាឲ្យរោងចក្រផលិតកម្មល្អ៕