ឥណ្ឌូនេស៊ីអះអាងនូវគោលជំហរអំពីសន្តិភាពស្ថិរភាពនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក
|
រូបថតៈ AFP-TTXVN |
(VOVworld)-ក្នុងសន្និសីទកាសែតនាថ្ងៃទី១៣កុម្ភៈ ស្តីអំពីដំណើរទស្សនកិច្ច ឥណ្ឌូនេស៊ីរបស់រដ្ឋមន្រ្តីការបរទេសអាមេរិក លោកJohn Kerry រដ្ឋមន្រ្តីការបរទេស
ឥណ្ឌូនេស៊ី លោក Marty Natalegawa បានអះអាងនូវគោលជំហររបស់ប្រទេសនេះ
អំពី សន្តិភាព សន្តិសុខនិងស្ថិរភាពក្នុងតំបន់អាស៊ីអាគ្នេយ៍និយាយដោយឡែក និងតំបន់អាស៊ី-ប៉ាស៊ីហ្វិកនិយាយរួម។ លោក Marty Natalegawa បានសង្កត់ ធ្ងន់ទៅលើភាពចាំបាច់នៃកិច្ចព្រមព្រៀងស្តីពីសន្តិភាពសំដៅជំនេះពុះពារលើរាល់
ការ ខ្វែងគំនិតកើតមានឡើងដោយជំលោះដែនដីក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក។ ដោយ
ហេតុនេះ ឥណ្ឌូនេស៊ីកំពុងពិនិត្យមើលអំពីកិច្ចព្រមព្រៀងសហប្រតិបត្តិការ១ រវាង បណ្តាប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលជួយទប់ស្កាត់ជំលោះនៅសមុទ្រខាង
កើតនិងសមុទ្រ Hoa Tung។
តាមផែនការ រដ្ឋមន្រ្តីការបរទេសអាមេរិកលោក John Kerry ទៅ ទស្សនកិច្ច
ឥណ្ឌូនេស៊ីពីថ្ងៃទី១៥ដល់ថ្ងៃទី១៧កុម្ភៈ៕