ឧបនាយករដ្ឋមន្ត្រី Hoang Trung Hai បានមកបំពេញការងារនៅខេត្ត Quang Ninh។

ឧបនាយករដ្ឋមន្ត្រី Hoang Trung Hai បានមកបំពេញការងារនៅខេត្ត Quang Ninh។ - ảnh 1
ឧបនាយករដ្ឋមន្ត្រី Hoang Trung Hai បានមកបំពេញការងារនៅខេត្ត Quang Ninh។

VOV- ថ្លែងមតិសន្និដ្ឋាននៅពិធីជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Quang Ninh
នា​រសៀល​ថ្ងៃ៣មិថុនា ឧបនាយករដ្ឋមន្ត្រីវៀតណាម Hoang Trung Hai ស្នើថា
ពីឥឡូវ​ដល់ចុងឆ្នាំ​ Quang Ninh ត្រូវបន្តអនុវត្តល្អសេចក្តីសំរេចចិត្តលេខ១៣
របស់​រដ្ឋាភិបាលអំពីការរៀបចំឡើងវិញរចនាសម្ព័ន្ធសេដ្ឋកិច្ច ស្ថិរភាពម៉ាក្រូ
សេដ្ឋកិច្ច​ធានា​សុខុមាលភាពសង្គម ក្នុងនោះប្រមូលផ្តុំអនុវត្តបណ្ដាវិធានការ
ជួយឧបត្ថម្ភអង្គភាព​អាជីវកម្មមធ្យមនិងតូចក្នុងខេត្ត។ ឧបនាយករដ្ឋមន្ត្រីក៏
ស្រុះចិត្តជាមួយ​បណ្ដាខ្លឹមសារ​ក្នុងពង្រាងគំរោងការណ៍ “អភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមយ៉ាងលឿននិងចីរភាព ធានារឹងមាំការពារជាតិសន្តិសុខនិងអនុវត្ត ពិសោធន៍មណ្ឌលរដ្ឋបាលសេដ្ឋកិច្ចពិសេស​Mong Cai, Van Don” របស់ខេត្ត
Quang Ninh។
“យើងបានវាយតំលៃនូវសក្តានុភាពផ្ទៃក្នុង ក៏ប៉ុន្តែត្រូវវាយតំលៃសក្តានុភាព
ខាង​ក្រៅគឺការជួបប្រាស្រ័យសេដ្ឋកិច្ចបង្កឱកាសដើម្បី Quang Ninh ពង្រីក
តួនាទី​ភូមិសាស្ត្រសេដ្ឋកិច្ច។ ដូច្នេះ ការបង្កើតបណ្ដាមណ្ឌលសេដ្ឋកិច្ចរបស់
ខេត្ត Quang Ninh មានលទ្ធភាពអនុវត្ត។ វិភាគក្នុងមណ្ឌលសេដ្ឋកិច្ចទាំង២
នេះត្រូវយក​ចិត្តទុក​ដាក់ដល់សក្ដានុភាពដីធ្លី ការរៀបចំចំនួនមនុស្ស វ័យ អាយុពលកម្មដើម្បីឃើញច្បាស់ថា ហេតុអ្វីខេត្ត Quang Ninhត្រូវកសាង មណ្ឌលសេដ្ខកិច្ចចំនួន២នេះ ក្នុងនោះលៃទុក​អាទិភាព​វិនិយោគសំរាប់
មណ្ឌលណាមុន៕”
ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ