ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស Pham Binh Minh ជួបចរចាជាមួយរដ្ឋមន្ត្រីលីបេរីយ៉ា

(VOVWORLD) -នាព្រឹកថ្ងៃទី៨ធ្នូ នៅទីស្នាក់ការក្រសួងការបរទេសវៀតណាម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បានអញ្ជើញទទួលជួប ជាមួយរដ្ឋមន្ត្រីការបរទេសលីបេរីយ៉ា លោកស្រី Marjon Vashti Kamara។
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស Pham Binh Minh ជួបចរចាជាមួយរដ្ឋមន្ត្រីលីបេរីយ៉ា - ảnh 1 ទិដ្ឋភាពនៃជំនួប

នៅក្នុង ជំនួបនេះ លោក Pham Binh Minh និងសមភាគីលេបេរីយ៉ា បានឯកភាពលើវិធាន ការជាក់ស្តែងចាំបាច់ត្រូវអនុវត្តមួយចំនួន ដើម្បីជម្រុញថែមទៀតកិច្ចសហប្រតិបត្តិ ការទ្វេភាគីឲ្យកាន់តែស៊ីជម្រៅប្រ កបដោយប្រសិទ្ធភាព។ ភាគីទាំងពីរក៏បានខិតខំ ប្រឹងប្រែងនាំតម្លៃប្រាក់ពាណិជ្ជកម្មឡើងទ្វេភាគី ត្រីភាគីនៃតួរលេខ៣៥,៣លាន ដុល្លាអាមេរិកដូចបច្ចុប្បន្ន។

        លោកទាំងពីរក៏បានផ្លាស់ប្តូរលើវិធានការជម្រុញកិច្ចសហប្រតិបត្តិការលើ វិស័យកសិកម្ម ប្រេងឧស្ម័ន ការពារជាតិ សន្តិសុខ និងឯកភាពចុះហត្ថលេខាលើ បណ្តាឯកសារគតិយុត្តិ ដូចជា កិច្ចព្រមព្រៀងគ្របខ័ណ្ឌសហប្រតិបត្តិការរវាង រដ្ឋាភិបាលទាំងពីរនិងកិច្ចព្រមព្រៀងពាណិជ្ជកម្មជាដើម។

        ស្តីពីបញ្ហានយោបាយ ភាគីទាំងពីរបានឯកភាព បង្កើនការផ្លាស់ប្តូរគណៈប្រ តិភូគ្រប់ជាន់ថ្នាក់និងបង្កលក្ខណៈងាយស្រួលសម្រាប់កាណាលជួបប្រាស្រ័យប្រ ជាជន សំដៅលើកកំពស់ចំណងសាមគ្គីនិងការយល់ដឹងគ្នាទៅវិញទៅមក។

        បន្ទាប់ពីជំនួបចរចា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស លោក Pham Binh Minh និងសមភាគីលោកស្រី Marjon Vashti Kamara អញ្ជើញជាកសិណសាក្សី ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងលើកលេងទិដ្ឋាការសម្រាប់អ្នកកាន់លិខិត ឆ្លងដែនការទូតនិងលិខិតឆ្លងដែនផ្លូវការរវាងវៀតណាមជាមួយលីបេរូយ៉ា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ