ឧបនាយករដ្ឋមន្ត្រី លោក ប៊ុយ ថាញ់ សឺន ទទួលជួបអនុប្រធានធនាគារពិភពលោក
(VOVWORLD) - នាព្រឹកថ្ងៃទី ២០ វិច្ឆិកា នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេស វៀតណាម លោក ប៊ុយ ថាញ់ សឺន បានទទួលជួបលោកស្រី Manuela អនុប្រធានធនាគារពិភពលោក (WB) ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម។
ឧបនាយករដ្ឋមន្ត្រី លោក ប៊ុយ ថាញ់ សឺន អញ្ជើញទទួលជួបអនុប្រធានធនាគារពិភពលោក លោកស្រី Manuela (រូបថត៖ TTXVN) |
នៅក្នុងជំនួបនេះ ឧបនាយករដ្ឋមន្ត្រី លោក ប៊ុយ ថាញ់ សឺនបានស្វាគមន៍ចំពោះសំណើរបស់ធនាគារពិភពលោកក្នុងការផ្តល់កម្ចីដល់វៀត ណាមក្នុង រយៈពេល ៥ ឆ្នាំខាងមុខ ដោយផ្តោតលើវិស័យសំខាន់ៗ។ លោកឧបនាយករដ្ឋមន្ត្រីបានអំពាវនាវឱ្យធនាគារពិភពលោកបន្តធ្វើនីតិវិថីអនុម័ត និងអនុវត្តវិធីសាស្រ្តដែលអាចបត់បែនបានក្នុងដំណើរការចរចាដើម្បីដោះស្រាយបញ្ហាប្រឈមនានា; លើកទឹកចិត្តឱ្យធនាគារពិភពលោកស្វែងរក និងផ្តល់ជំនួយឥតសំណងបន្ថែមទៀត ដើម្បីកាត់បន្ថយផលប៉ះពាល់នៃប្រាក់កម្ចីដែលមានការប្រាក់ខ្ពស់ពីធនាគារស្ថាបនានិងអភិវឌ្ឍ ន៍អន្តរជាតិ (IBRD)។
ដោយកត់សម្គាល់ពីជោគជ័យរបស់វៀតណាមក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនាពេលថ្មីៗនេះ លោកស្រីអនុប្រធាន WB បានឲ្យដឹងថា ដំណើរទស្សនកិច្ចនៅវៀតណាមលើកនេះរបស់គណៈប្រតិភូ ក្នុងគោលបំណងពិភាក្សាអំពីការធ្វើយ៉ាងម៉េច ដើម្បីវៀតណាម អាចក្លាយជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ ២០៤៥។ ធនាគារពិភពលោកកំពុងទន្ទឹងរង់ចាំជួយ វៀតណាមក្នុងការស្វែងរកឱកាស និងត្រៀមខ្លួនជាស្រេចដើម្បីជួយវៀត ណាមក្នុងការអភិវឌ្ឍននាពេលខាងមុខ៕