ឧបនាយករដ្ឋមន្ត្រីបានទទួលជួបសន្ទនាជាមួយគណៈប្រតិភូជនមានគុណូបការខេត្ត Quang Nam។

ឧបនាយករដ្ឋមន្ត្រីបានទទួលជួបសន្ទនាជាមួយគណៈប្រតិភូជនមានគុណូបការខេត្ត Quang Nam។ - ảnh 1
ឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc បានទទួលជួបសន្ទនាជាមួយគណៈប្រតិភូជនមានគុណូបការខេត្ត Quang Nam។

VOV- នារសៀលថ្ងៃទី៣មិថុនា​នៅទីស្ដីការរដ្ឋាភិបាលវៀតណាម ឧបនាយក​
រដ្ឋមន្ត្រី Nguyen Xuan Phuc បានទទួលជួបសន្ទនាជាមួយគណៈប្រតិភូជន
មាន​គុណូបការចំពោះបដិវត្តរបស់ស្រុក Dong Giang ខេត្ត Quang Nam ក្នុង
ឱកាស​គណៈប្រតិភូមកទស្សនារដ្ឋធានីនិងចូលគោរពវិញ្ញាណក្ខ័ន្ឌលោក ប្រធានហូជីមិញនៅប្រាំងតម្កល់សព្វ។ ឧបនាយករដ្ឋមន្ត្រី Nguyen Xuan
Phuc បានអះអាងថា​ បក្ស​និងរដ្ឋជានិច្ចកាលវាយតំលៃខ្ពស់នូវពលីកម្ម ការ
រួមវិភាគទានរបស់​យុទ្ធជន​ពលីយុទ្ធជនពិការ អតីតយុទ្ធជន គ្រួសារមាន គុណូបការៈចំពោះបដិវត្តនិងធ្វើ​អស់​ពីកម្លាំងកាយចិត្តដើម្បីលើកកំពស់ ជីវភាពសម្ភារៈស្មារតីរបស់គ្រួសារគោល​នយោបាយ ជនមានគុណូបការៈ លើទូទាំងប្រទេសនិយាយរួមនិងស្រុក Dong Giang និយាយដោយឡែក។​
ឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc ចង់ឲ្យ​បណ្ដា​ដំណាងជនមាន គុណូបការៈចំពោះបដិវត្តរបស់ស្រុក Dong Giang បន្ត​ពង្រីកនូវប្រពៃណី
វីរភាពក្នុងបដិវត្ត រួមចំណែកកសាងស្រុកកំណើត​ប្រទេសជាតិ​កាន់តាំ ខ្លាំងមាំមួនពីមួយថ្ងៃទៅមួយថ្ងៃ៕
ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ