|
ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានទទួលជួបសន្ទានជាមួយលោក Eric Goosby ឯកអគ្គរដ្ឋទូតបង្កាប្រឆាំង HIV/AIDS សកលលោកអាមេរិក។ (baria-vungtau.gov.vn) |
VOV-នារសៀលថ្ងៃទី៧ឧសភា ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen
Xuan Phuc និងជាប្រធានគណៈកម្មាធិការជាតិបង្កាប្រឆាំងHIV/AIDSគ្រឿងញៀននិងពេស្យាចារ្សបានទទួលជួបសន្ទានជាមួយលោក Eric Goosby ឯកអគ្គរដ្ឋទូត
បង្កាប្រឆាំង HIV/AIDS សកលលោកអាមេរិក។ ឧបនាយករដ្ឋមន្ត្រី Nguyen Xuan
Phuc បានឲ្យដឹងថា វៀតណាមបានអនុម័តលើយុទ្ធសាស្ត្រជាតិអំពីបង្កាប្រឆាំង
HIV ដល់ឆ្នាំ២០២០ ពង្រឹងរៀបចំគណៈកម្មាធិការជាតិអំពីបង្កាប្រឆាំង HIV/AIDS និងប្រមូលផ្ដុំទៅលើការងារព្យាបាលជំងឺប្រចាំកាយសំរាប់បណ្ដាដំបន់សំខាន់។ ដើម្បីរក្សាលទ្ធផលដែលទទួលបានយ៉ាងស្ថិរភាព ឧបនាយករដ្ឋមន្ត្រីបានស្នើរ
ភាគីអាមេរិកបន្តជួយឧបត្ថម្ភវៀតណាមអំពីថ្នាំនិងអ្នកជំនាញការបច្ចេកទេស។
ឯកអគ្គរដ្ឋទូត Eric Goosby បានអះអាងថានឹងធ្វើអស់ពីកំលាំងកាយចិត្តជួយឧបត្ថម្ភវៀតណាមទន្ទឹមនឹងនោះចង់ឲ្យវៀតណាមបន្តខំប្រឹងប្រែងសំរេចយុទ្ធសាស្ត្រជាតិ
បង្កាប្រឆាំង HIV/AIDS។
នាថ្ងៃដ៏ដែល ឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc បានទទួលជួបលោក
Tsuno Motonori ប្រធានដំណាងស្ថាប័នសហប្រតិបត្តិការជប៉ុន (JICA) ប្រចាំនៅ
វៀតណាម ក្នុងឱកាសបញ្ចប់អាណាត្តិបេសកកម្ម។ ឧបនាយករដ្ឋមន្ត្រី Nguyen
Xuan Phuc ជឿជាក់ថា ជាមួយការឯកភាពនិងស្រុះចិត្តគំនិតខ្ពស់របស់ថ្នាក់ដឹកនាំនិងប្រជាជននៃប្រទេសទាំងពីរ ទំនាក់ទំនងវៀតណាម-ជប៉ុនបន្តកើនឡើងនិងអភិវឌ្ឍន៍លើគ្រប់វិស័យ។ ឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc បានស្នើរជប៉ុនបន្តរក្សានិងបង្កើនប្រភពជំនួយអភិវឌ្ឍន៍ ODA សំរាប់វៀតណាមនៅកំរិតខ្ពស់សហប្រតិបត្តិការអនុវត្តបណ្ដាគំរោងការមានទ្រង់ទ្រាយធំ ពិសេសគឺអំពីហេដ្ឋា
រចនាសម្ព័ន្ធនិងថាមពល៕