ឧបនាយករដ្ឋមន្ត្រីលោក Pham Binh Minh ជួបសន្ទនាទ្វេភាគីនៅខាងក្រៅកិច្ចប្រជុំក្រុមប្រឹក្សាអង្គការសហប្រជា

ឧបនាយករដ្ឋមន្ត្រីលោក Pham Binh Minh ជួបសន្ទនាទ្វេភាគីនៅខាងក្រៅកិច្ចប្រជុំក្រុមប្រឹក្សាអង្គការសហប្រជា - ảnh 1
ឧបនាយករដ្ឋមន្ត្រីលោក Pham Binh Minh ជួបសន្ទនាទ្វេភាគីនៅខាងក្រៅកិច្ចប្រជុំក្រុមប្រឹក្សាអង្គការសហប្រជាជាតិ

(VOV)_នាថ្ងៃទី២៤ កញ្ញា នៅទីក្រុង New York (អាមេរិក)​ ឧបនាយក​រដ្ឋមន្ត្រី​ 
និងជារដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Pham Binh Minh បានមានជំនួប
សន្ទនាជាមយយរដ្ឋមន្ត្រីការបរទេសអាហ្សង់ទីន លោកស្រី ​Susana Mabel Malcorra ប្រ
ធានគណៈកម្មាធិការកិច្ចការបរទេស ព្រឹទ្ធសភា​អ៊ីតាលី​ ​លោក Pie Ferdinando Casini
និងប្រធានគណៈកម្មាធិការកិច្ចការ​បរទេស ​រដ្ឋសភាជាន់ទាប អ៊ីតាលី លោក Fabrizio
Cicchitto។ ក្នុងជំនួបធ្វើការជា​មួយរដ្ឋមន្ត្រីក្រសួងការបរទេសអាហ្សង់ទីន លោកស្រី
 Susana Mabel Malcorra ​ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសវៀត
ណាម លោក Pham Binh Minh បានអះអាងថា៖វៀតណាមជានិច្ចកាលគោរពនិង
យកចិត្តទុក​ដាក់​ចំពោះទំនាក់ទំនងសហប្រតិបត្តិការ លើគ្រប់វិស័យជាមួយអាហ្សង់
ទីន ដៃគូ​សំខាន់ជួរមុខរបស់វៀតណាមនៅអាមេរិកឡាទិន។ ភាគីទាំអពីរបានឯក
ភាពថា៖នា​ពេលខាងមុខនេះ នឹងជំរុញការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់​ និង
រវាង​អង្គភាពអាជីវកម្មនៃប្រទេសទាំងពីរ។

        ក៏ក្នុងថ្ងៃទី២៤ កញ្ញា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស​វៀត
ណាម លោក Pham Binh Minh បានអញ្ជើញចូលរួមសន្និសីទ​មិនផ្លូវការ​របស់បណ្ដារដ្ឋ
មន្ត្រីការបរទេសអាស៊ានផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ