បន្តដំណើរទស្សកិច្ចការងារនៅស្វ៊ីស នាថ្ងៃទី ៣១ សីហា ឧបនាយករដ្ឋមន្ត្រីវៀតណាម
Nguyen Thien Nhan បានមកដល់ទីក្រុង Basel និងទៅទស្សនាក្រុមហ៊ុនឱសថ Rocher
និង Novatis ។ល។ មុននោះ នាថ្ងៃទី ៣០ សីហា ឧបនាយករដ្ឋមន្ត្រី Nguyen Thien Nhan បានជួបធ្វើការជាមួយរដ្ឋមន្ត្រីសេដ្ឋកចិ្ចស្វ៊ីស Johann Schneider-Ammann និងរដ្ឋមន្ត្រី
ក្រសួងមហាផ្ទៃស្វ៊ីសទទួលបន្ទុកវិស័យសុខាភិបាលអប់រំ ស្រាវជ្រាវនិងវប្បធម៍ស្វ៊ីស
Alain Berset នៅទីក្រុង Bern។ ក្នុងជំនួបធ្វើការជាមួយរដ្ឋមន្ត្រីសេដ្ឋកចិ្ច ស្វ៊ីស Johann
Schneider-Ammann ឧបនាយករដ្ឋមន្ត្រី Nguyen Thien Nhan បានអះអាងថា៖ ស្វ៊ីសគឺជា
ដៃគូរសេដ្ឋកិច្ចសំខាន់របស់វៀតណាមនៅអឺរ៉ុបនិងស្នើរដ្ឋាភិបាលស្វ៊ីសលើកទឹកចិត្ត
និងជួយឧបត្ថម្ភអង្គភាពអាជីវកម្មស្វ៊ីសវិនិយោគទៅវៀតណាម ពិសេសលើវិស័យ
ជាតិគីមី ឱសថស្ថាន ហិរញ្ញវត្ថុនិងធនាគារ ជាដើម។ រីឯខ្លួនរដ្ឋមន្ត្រីសេដ្ឋកចិ្ចស្វ៊ីស
Johann Schneider-Ammann បានជូនដំណឹងថា៖ លោកនឹងទៅបំពេញទស្សនកិច្ច
នៅវៀតណាមក្នុងឆ្នាំ ២០១៣។ ក្នុងជំនួបធ្វើការជាមួយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃស្វ៊ីស
Alain Berset ឧបនាយករដ្ឋមន្ត្រី Nguyen Thien Nhan បានពិភាក្សារអំពីបណ្ដាវិធានការ
ជំរុញកិច្ចសហប្រតិបត្តិការទ្វេភាំគីលើវិស័សុខាភិបាល ឱសថស្ថាន ទេសចេណ៍
ឲ្យខ្លាំងក្លាថែមទៀត៕