ឧបនាយករដ្ឋមន្ត្រីវៀតណាមជួបសន្ទនាជាមួយនាយក​ស្ថាប័ន​អាកាសចរណ៍និងចក្រវាលអាមេរិក

(VOV)_នារសៀលថ្ងៃទី ១១ ធ្នូ ឧបនាយករដ្ឋមន្ត្រី វៀតណាម លោក​Nguyen​ Thien Nhan បានជួបសន្ទនា ជាមួយលោក Charles Bolden នាយក​ស្ថាប័ន​អាកាសចរណ៍និង ចក្រវាលអាមេរិក ដែលកំពុងមានដំណើរ​បំពេញ​ទស្សន​កិច្ច​ នៅវៀតណាម។ នៅទីនេះ ឧបនាយករដ្ឋមន្ត្រី ​Nguyen Thien Nhan បាន​សម្ដែង​គោលបំណងថា÷ NASA ជួយឧបត្ថម្ភវៀតណាម​បណ្ដុះបណ្ដាលប្រភព​ធន​ធានមនុស្ស ក្នុងវិស័យផ្កាយរណប និងវិទ្យាសាស្ត្រផែនដី គាំទ្រវៀតណាម ចូល​រួមបណ្ដាអង្គការអន្តរជាតិដែលទាក់ទិនដល់​ចក្រវាល …។ល។ រីឯ នាយក NASA លោក Charles Bolden បានចាត់​ទុក​ថា÷ ក្នុងរយះពេលខាងមុខនេះ ​ភាគីទាំង​ពីរត្រូវបង្កើនកិច្ចសហប្រតិបត្តិការជាងទៀត ក្នុងវិស័យបច្ចេកវិទ្យាចក្រវាល។

ឧបនាយករដ្ឋមន្ត្រីវៀតណាមជួបសន្ទនាជាមួយនាយក​ស្ថាប័ន​អាកាសចរណ៍និងចក្រវាលអាមេរិក - ảnh 1
ឧបនាយករដ្ឋមន្ត្រី វៀតណាម លោក​Nguyen​ Thien Nhan បានជួបសន្ទនា ជាមួយលោក Charles Bolden នាយក​ស្ថាប័ន​អាកាសចរណ៍និង ចក្រវាលអាមេរិក(internet)

        នាថ្ងៃនេះដែរ ឧបនាយករដ្ឋមន្ត្រី ​Nguyen Thien Nhan បានជួបសន្ទនា ​ជាមួយសាស្ត្រាចារ Neal Koblitz នៃមហាវិទ្យាល័យ វ៉ាស៊ីងតោន (អាមេរិក)។​នៅ​ទី​នេះ ឧបនាយករដ្ឋមន្ត្រី ​Nguyen Thien Nhan បានសម្ដែងគោល​បំ​ណង​ថា÷​សាស្ត្រា​ចារ Neal Koblitz នឹងជំរុញកិច្ចសហប្រតិបត្តិការ ​រវាង​បណ្ដា​មហាវិទ្យា​ល័យរបស់អាមេរិក ជាមួយបណ្ដាមហាវិទ្យាល័យរបស់វៀតណាមជាងទៀត ពិសេសគឺ វិស័យគណិតវិទ្យា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ