ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសវៀតណាម លោក Pham Binh Minh អញ្ជើញ​សន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេស អូស្ត្រាលីលោកស្រី Marise Payne

(VOVWORLD) - នាថ្ងៃទី ១៦ ខែមេសា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស វៀតណាម លោក Pham Binh Minh បានអញ្ជើញជួបសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសអូស្ត្រាលីលោកស្រី Marise Payne។
ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសវៀតណាម លោក Pham Binh Minh អញ្ជើញ​សន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេស អូស្ត្រាលីលោកស្រី Marise Payne - ảnh 1 ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសវៀតណាម លោក Pham Binh Minh  (រូបថត៖ ក្រសួងការបរទេសវៀតណាម)

នៅក្នុងកិច្ចសន្ទនានេះ ភាគីទាំងពីរបានឯកភាពគ្នា បន្តពង្រឹងការ ផ្លាស់ប្តូរមតិ ចែករំលែកព័ត៌មាន បទពិសោធន៍ស្តីពីបង្ការ ប្រយុទ្ធប្រឆាំងជំងឺរាតត្បាត Covid-19។ ភាគីទាំងពីរបានឯកភាពគ្នារៀបចំកិច្ចប្រជុំប្រចាំឆ្នាំ រវាងរដ្ឋមន្រ្តីការបរទេសនៃប្រទេសទាំងពីរ នាត្រីមាសទី ៣ ឆ្នាំ ២០២០ នៅអូស្ត្រាលីឬតាមរយៈ ប្រព័ន្ធវីដេអូ (Video Conference) ដើម្បីពិភាក្សាអំពីវិធានការជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រដែលក្នុងនោះផ្ដោតសំខាន់លើកិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាល សន្តិសុខស្បៀងអាហារ កិច្ចសហការសំដៅកាត់បន្ថយផលប៉ះពាល់ដល់សេដ្ឋកិច្ចសង្គម ដែលបណ្ដាលពីជំងឺរាតត្បាត Covid-19។

ភាគីទាំងពីរក៏បានឯកភាពគ្នាបន្តពង្រឹងកិច្ចសហប្រតិបត្តិការ និងការគាំទ្រគ្នាទៅវិញទៅមកលើវេទិកាពហុភាគី ជាពិសេសគឺអង្គការសហប្រជាជាតិ និងយន្តការដែលដឹកនាំដោយអាស៊ានស្ដីពីបញ្ហាតំបន់ និងអន្តរជាតិ ដែលភាគីទាំងពីរមានការយកចិត្តទុកដាក់ដូចគ្នា។ ក្នុងនោះ មានកិច្ចសហប្រតិបត្តិការរក្សាសន្តិភាព ស្ថិរភាព និងសន្តិសុខនៅសមុទ្រខាងកើត ដោយផ្អែកលើមូលដ្ឋានគោរពច្បាប់អន្តរជាតិ ជាពិសេសគឺ អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ ១៩៨២ ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ