ឧបនាយករដ្ធមន្ត្រីវៀតណាមទៅបំពេញទស្សនកិច្ចជាផ្លូវការនៅឥណ្ឌា​

ឧបនាយករដ្ធមន្ត្រីវៀតណាមទៅបំពេញទស្សនកិច្ចជាផ្លូវការនៅឥណ្ឌា​ - ảnh 1
ឧបនាយក​រដ្ធមន្ត្រី​វៀតណាមលោក​ Nguyen Thien Nhan

VOV-ទទួលសេចក្តីអញ្ជើញរបស់រដ្ធាភិបាលឥណ្ឌា នាថ្ងៃទី២៥មិនា
ឧបនាយក​រដ្ធមន្ត្រី​វៀតណាមលោក​ Nguyen Thien Nhan បានដឹកនាំ
គណៈប្រតិភូជាន់ខ្ពស់​វៀត​ណាមទៅបំពេញទស្សនកិច្ចនៅ សាធារណរដ្ធ ឥណ្ឌាចាប់ពីថ្ងៃទី២៥មិនាដល់ថ្ងៃទី២មេសាឆ្នាំ២០១២។ នេះជា ដំណើរ ទស្សនកិច្ចដើមដំបូងរបស់ថ្នាក់ដឹកនាំ​ជាន់​ខ្ពស់​វៀតណាមទៅឥណ្ឌាក្នុង
ឆ្នាំមិត្តភាពវៀតណាម-ឥណ្ឌា២០១២។ ដំណើរ​ទស្សនកិច្ចសំដៅអនុវត្ត មានប្រសិទ្ធភាពនិងជាក់ស្ដែងរាល់កិច្ចព្រមព្រៀងជាន់​ខ្ពស់ដែលទទួល
បានមុននេះ។ ដំណើរទស្សនកិច្ចនឹងរួមចំណែកជំរុញទំនាក់ទំនង​ទ្វេភាគី រវាងវៀតណាមនិងឥណ្ឌាលើបណ្ដាវិស័យនយោបាយ សេដ្ធកិច្ច សន្តិសុខ
ការពារជាតិជាដើម។ នេះក៏ជាសកម្មភាពសំខាន់មួយចាប់ផ្តើមឲ្យ “ឆ្នាំ
មិត្តភាព​វៀតណាម-ឥណ្ឌា២០១២” រំលឹកខួបលើកទី៤០ទិវាបង្កើតទំនាក់
ទំនងការទូតនិង​លើកទី៥ទិវាបង្កើតទំនាក់ទំនងដៃគូរយុទ្ធសាស្ត្ររវាង
វៀតណាមនិងឥណ្ឌា៕
ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ