ឯកអគ្គរដ្ឋទូត ប្រធានស្ថានបេសកកម្មតំណាងអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអាស៊ាន ប្រគល់សារតាំងជូនអគ្គលេខាធិការអាស៊ាន
(VOVWORLD) - លោកអគ្គលេខាធិការអាស៊ានបានវាយតម្លៃខ្ពស់ចំពោះការរួមចំណែករបស់វៀតណាមក្នុងការកសាងសហគមន៍អាស៊ាន ក៏ដូចជាតួនាទីសកម្ម និងការសម្របសម្រួលក្នុងទំនាក់ទំនងការបរទេសរបស់អាស៊ាន ជាពិសេសគឺជាប្រទេសដែលសម្របសម្រួលទំនាក់ទំនងអាស៊ាន-កូរ៉េខាងត្បូង។
ឯកអគ្គរដ្ឋទូត ប្រធានស្ថានបេសកកម្មតំណាងអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអាស៊ាន ប្រគល់សារតាំងជូនអគ្គលេខាធិការអាស៊ាន |
នាថ្ងៃទី ១៣ ឧសភា នៅទីស្នាក់ការលេខាធិការដ្ឋាននៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) នៅទីក្រុងហ្សាកាតា ឥណ្ឌូនេស៊ី លោកស្រី Ton Thi Ngoc Huong ឯកអគ្គរដ្ឋទូត ប្រធានស្ថានបេសកកម្មតំណាងអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអាស៊ាន ប្រគល់សារតាំងជូនអគ្គលេខាធិការអាស៊ានលោក កៅ គឹមហួន អគ្គលេខាធិការអាស៊ាន។
នៅក្នុងជំនួបក្រោយពិធីប្រគល់សាតាំងអគ្គលេខាធិការអាស៊ាន លោក កៅ គឹមហួន បានអះអាងថា លេខាធិការដ្ឋានអាស៊ានត្រៀមខ្លួនជាស្រេចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយលោកស្រីឯកអគ្គរដ្ឋទូត ក៏ដូចជា ស្ថានបេសកកម្មតំណាងអចិន្ត្រៃយ៍វៀតណាម ដើម្បីជួយឧបត្ថម្ភដល់សកម្មភាពនានារបស់អាស៊ាន ឆ្ពោះទៅការសម្រេចឲ្យបានចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ ២០២៥ និងឆ្ងាយជាងនេះទៅទៀត។ លោកអគ្គលេខាធិការអាស៊ានបានវាយតម្លៃខ្ពស់ចំពោះការរួមចំណែករបស់វៀតណាមក្នុងការកសាងសហគមន៍អាស៊ាន ក៏ដូចជាតួនាទីសកម្ម និងការសម្របសម្រួលក្នុងទំនាក់ទំនងការបរទេសរបស់អាស៊ាន ជាពិសេសគឺជាប្រទេសដែលសម្របសម្រួលទំនាក់ទំនងអាស៊ាន-កូរ៉េខាងត្បូង។
ជាការឆ្លើយតប លោកស្រីឯកអគ្គរដ្ឋទូត Ton Thi Ngoc Huong មានគោលបំណងថា លេខាធិការដ្ឋានអាស៊ាន និងលោកអគ្គលេខាធិការអាស៊ាន បន្តជំរុញខ្លាំងកិច្ចខិតខំប្រឹងប្រែងជួយបណ្តាប្រទេសជាសមាជិកក្នុងការបញ្ចប់ការសាងសង់ និងអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវគោលដៅក្នុងចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ ២០៤៥។ លោកស្រីឯកអគ្គរដ្ឋទូតមានគោលបំណងថា លេខាធិការដ្ឋានអាស៊ាន នឹងបន្តសម្របសម្រួល និងជួយឧបត្ថម្ភវៀតណាមបេសកកម្មក្នុងរយៈពេលខាងមុខ៕