ការងារត្រៀមរៀបចំប្រភពកម្មាភិបាលថ្នាក់យុទ្ធសាស្ត្រសំរាប់អនាគត។

ការងារត្រៀមរៀបចំប្រភពកម្មាភិបាលថ្នាក់យុទ្ធសាស្ត្រសំរាប់អនាគត។ - ảnh 1
សន្និបាតលើកទី៧គណៈកម្មាធិការមជ្ឈឹមបក្សនីតិកាលទី១១ដែលកំពុងប្រព្រឹត្តទៅនៅទីក្រុងហាណូយ (vov.vn)


        VOV-ការងារកម្មាភិបាល និងការរៀបចំបំប៉ន់កម្មាភិបាលជានិច្ចកាល ជា​
បញ្ហា​ដែលបានបក្សកុម្មុយនីស្តវៀតណាម យកចិត្តទុកដាក់និងអនុវត្ត។ ប្រការ​
នេះ​ត្រូវបានបង្ហាញក្នុងសេចក្ដីសម្រេចចិត្តជាច្រើនរបស់បក្សកុម្មុយនីស្តវៀត
ណាម នៅមហា​សន្និបាតនានា អំពីការងារកម្មាភិបាល។ សន្និបាតដំណាងទូទាំង​ប្រទេសលើកទី១១ របស់បក្សកុម្មុយនីស្តវៀតណាម (ឆ្នាំ ២០១១) ក៏បាននាំចេញ
គោលដៅរួម របស់ការងារកម្មាភិបាល គឺបន្តផ្លាស់ប្តូរថ្មីយ៉ាងខ្លាំងក្លា លើកំពស់
គុណភាពការងារបណ្ដុះបណ្ដាល និងបំប៉ន​កម្មាភិបាល។ ក្នុងបទថ្លែងមតិបើក
សន្និបាតមជ្ឈឹមលើកទី៧ (២០១៣) ​អគ្គលេខា​បក្ស Nguyen Phu Trong បាន
សង្កត់ធ្ងន់ថា÷ ដើម្បីធានាចរិតលក្ខណះជាក់ស្ដែង ​ការអនុវត្តរបស់ផែនការ
គឺការជ្រើសរើសកម្មាភិបាលត្រូវចំមុខសញ្ញា វ័យអាយុ ​បរិមាណនិងយន្តការ…។
 ការជ្រើសកម្មាភិបាលចូលក្នុងផែនការត្រូវមានបទដ្ឋាន ធានាចរិតលក្ខណះ
ឯកភាពព្រមៗគ្នានៅគ្រប់ជាន់ថ្នាក់ទន្ទឹមនឹងនោះត្រូវធ្វើជាច្រើន​លើក​ បំពេញ
បន្ថែម កែលំអរបន្តិចម្ដងៗ មិនបាច់បំពេញគ្រប់បរិមាណពីដំបូងទេ។ ​ស្ដីពី​ខ្លឹមសារនេះ លោក Nguyen Dinh Huong អតីតអនុប្រធានគណះចាត់តាំង​មជ្ឈឹ​មបក្ស បានផ្តល់មតិថា÷

         “ការងារកម្មាភិបាលជានិច្ចកាលដើតួនាទីដ៏សែនសំខាន់ចំពោះបដិវត្តន៍ វៀតណាមមិនត្រឹមតែក្នុងរយៈពេលប្រទេសជាតិមានសង្គ្រាមប៉ុណ្ណោះទេ ថែមទាំងក្នុងរយៈពេលមានសន្តិភាព​ទៀតផង។ កាលពីលោកប្រធាន ហូជីមិញនៅរស់ក៏បានយកចិត្តទុកដាក់ជាពិសេសដល់ ​ការងារកម្មាភិបាល
ផងដែរ។ ក្នុងបុព្វហេតុផ្លាស់ប្តូរថ្មីវៀតណាមត្រូវមាន កម្មាភិបាល​ពូកែមាន
សិលធម៍និងសមត្ថភាព។ខ្ញុំគិតថា៖យើងពិភាក្សាអំពីការងារកម្មាភិបាល​ក្នុង​សន្និបាតមជ្ឈឹមបក្សកម្មុនិស្តវៀតណាមលើកនទី ៧ គឺត្រឹមត្រូវ ណាស់។”

         ក៏តាមលោក Nguyen Dinh Huong បានចាត់ទុកទៀតថា៖ ការជ្រើរើស កម្មាភិបាលត្រូវធានាតាមស្តង់ដាជាក់ស្តែង៖

         “ស្តង់ដានិយាយរួមគឺកម្មាភិបាលត្រូវមានសិលធម៍ចរិយាសម្បត្តិល្អនិង
ប្រសិទ្ធភាពរបស់ការងារធ្វើដែលត្រូវបានមហាជន​​ទទួលស្គាល់។”

        ក្នុងរយៈពេលកន្លងមកការិយាល័យនយោបាយបានបញ្ជាការអនុវត្ត
គំរោងការ​ណ៍​ចាត់តាំងកម្មាភិបាលថ្នាក់យុទ្ធសាស្ត្រយ៉ាងឆាប់។ ដើម្បីអនុវត្ត
គំរោងការណ៍នេះ សន្និបាតមជ្ឃឹមលើកទី ៦ គណៈកម្មាធិការមជ្ឈឹមនីតិកាលទី
១១បានអនុម័ត គណៈ​ចាត់តាំងមជ្ឈឹមនិងសាលាសភាបណ្ឌិតនយោបាយ-
រដ្ឋបាលជាតិ​ហូជីមិញ​បាន​បើកថ្នាក់បំប៉នប្រភពកម្មាភិបាលជាន់ខ្ពស់អាណត្តិ
ទី១។ តាមគំរោង​នឹង​មាន​វគ្គរៀនចំនួន៥ដូច្នេះពីឥឡូវដល់ឆ្នាំ២០១៥ គឺមុននឹង
មហាសន្និបាត​បក្ស​ទូទាំង​ប្រទេសលើកទី១២។ សាស្ត្រាចារ្ស Nguyen Trong Phuc
អនុប្រធាន​គំរោងការ​លេខ 1677 អំពីបំប៉នកម្មាភិបាលថ្នាក់យុទ្ធសាស្ត្ររបស់
សាលាសភាបណ្ឌិត​នយោបាយនិងរដ្ឋបាលជាតិហូជីមិញបានឲ្យដឹងថា៖

        “នាបច្ចុប្បន្នយើងទើបនឹងរៀបចំផែនការនៅថ្នាក់ក្រោមថ្នាក់ដំបន់រីឯ
ផែនការ​កម្មាភិបាល​​ថ្នាក់យុទ្ធសាស្ត្រមិនទាន់បានរៀបចំនៅឡើយ។ ដូច្នេះត្រូវ
មាន​ដំណោះស្រាយដើម្បីជំនះពុះពារ។ ការបើកថ្នាក់បណ្ដុះបណ្ដាលបំប៉ុន
កម្មាភិបាល​ក៏ដូចជាការកសាងផែនការកម្មាភិបាលថ្នាក់យុទ្ធសាស្ត្រគឺអនុវត្ត
សេចក្តីសំរេចចិត្តមជ្ឈឹមលើកទី៤“បញ្ហាបន្ទាន់មួយចំនួនក្នុងការកសាងបក្ស
នាបច្ចុប្បន្ន”យ៉ាងជាក់ស្ដែង។ ខ្ញុំសង្ឃឹមថា តាមរយៈការងារជាក់ស្ដែងយើង
នឹងបង្កើតបានការ​ប្រែប្រួល​គួរឲ្យកត់សម្គាល់និងរកឃើញកម្មាភិបាលមាន
សិលធម៍សមត្ថភាពគ្រប់គ្រាន់ដើម្បីទទួលរាប់រងការងារ​របស់ប្រទេសជាតិ
មិនត្រឹមតែនៅនីតិកាលទី១២ប៉ុណ្ណោះទេថែមទាំងនៅបណ្ដា​នីតិកាលជាបន្ត
ទៀតផង។”

លោកអ្នកនាងជាទីមេត្រី!

         មិនថាក្នុងដំណាក់កាលប្រវត្តិសាស្ត្រណាការងារកម្មាភិបាលជានិច្ចកាល
ត្រូវបានចាត់ទុកជាផែនការគោលនយោបាយជាតិ។ ការជ្រើសរើសបណ្ដា
មនុស្ស​មានសិលធម៌សមត្ថភាពចូលក្នុងបណ្ដាតួនាទីជាថ្នាក់ដឹកនាំ នឹងបំពេញ
បាន​ភារកិច្ចធំៗសំខាន់និងស្មុគ្គស្មាញក្នុងដំណាក់កាលជំរុញខ្លាំងឧស្សាហូបនីយ
កម្ម ទំនើបភាវូបនីយកម្មប្រទេសជាតិ៕

ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ