ការតភ្ជាប់ផលប្រយោជន៍រវាងអាស៊ាននិងអាមេរិក។
ANH HUYEN -  
(VOV) /  
|
ការតភ្ជាប់ផលប្រយោជន៍រវាងអាស៊ាននិងអាមេរិក។ (tuanvietnam.net) |
VOV-ស្ថិតក្នុងដំបន់ទ្វិបអាស៊ីកំពុងអភិវឌ្ឍន៍យ៉ាងសកម្ម អាស៊ានជាអង្គការមួយរួមមានប្រទេសសមាជិកចំនួន១០ប្រទេស ដោយមានចំនួនប្រជាជនជា៦
រយលាននាក់និង GDP ប្រមាណ២,១លានលានដុល្លារអាមេរិកក្នុងមួយឆ្នាំ។ ក្នុង
រយៈពេល៤៦ឆ្នាំបង្កើត អាស៊ានបានអភិវឌ្ឍន៍ក្លាយទៅជាអង្គការដំបន់មួយក្នុង
ចំណោមអង្គការដំបន់សំខាន់បំផុតលើពិភពលោក។ ក្នុងពេលនោះអាមេរិកជា
ខឿនសេដ្ឋកិច្ចធំបំផុតលើពិភពលោកជាមួយ GDP ទទួលបានជាង១៥លាន
លានដុល្លារអាមេរិក។ នេះជាប្រទេសពាណិជ្ជកម្មធំបំផុតលើពិភពលោកដោយ
មានតំលៃប្រាក់ពាណិជ្ជកម្មសរុបឡើងដល់៣,៧លានលានដុល្លារអាមេរិក។
ជាក់ស្ដែងគឺ អាស៊ាននិងអាមេរិកបានមានទំនាក់ទំនងទ្វេភាគីយ៉ាងជ្រាល
ជ្រៅ។ អំពីពាណិជ្ជកម្មវិនិយោគ អាស៊ានបានស្រូបយកចំនួនប្រាក់វិនិយោគ
ប្រមាណ១៥៣ពាន់លានដុល្លារអាមេរិករបស់អាមេរិក ច្រើនជាង៣ដងនៃកំរិត
៤៥ពាន់លានដុល្លារអាមេរិកចូលប្រទេសចិននិងជិត១០ដងនៃកំរិត១៦ពាន់លាន
ដុល្លារអាមេរិកចូលឥណ្ឌា។ តួលេខនេះគឺមិនទាន់គិតដល់ការវិនិយោគចូលផ្នែក
ប្រេងឧស្ម័នផង ជាមួយបរិមាណអាចធ្វើឲ្យចំនួនប្រាក់សរុបកើនឡើង២ដង។អាមេរិកជាទីផ្សារធំបំផុតរបស់អាស៊ាននិងអាស៊ានជាទីផ្សារធំទី៤របស់អាមេរិក។ ស្រូបយក១/៣នៃចំនួនសមាជិករបស់វេទិការសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-
ប៉ាស៊ីហ្វិក បណ្ដាប្រទេសសមាជិករបស់អាស៊ានក៏កំពុងជំរុញការបង្កើតកិច្ចព្រមព្រៀងដៃគូសេដ្ឋកិច្ចយុទ្ធសាស្ត្រអន្តរប៉ាស៊ីហ្វិក (TPP)។ លើមូលដ្ឋានកិច្ចព្រមព្រៀងក្របខ័ណ្ឌអំពីពាណិជ្ជកម្មនិងវិនិយោគអាស៊ាន-អាមេរិក (TIFA) ភាគីទាំងពីរកំពុងខំប្រឹងប្រែងចរចារដើម្បីឈានទៅបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្ម
សេរីទ្វេភាគីមួយ (FTA) ក្នុងរយៈពេលខាងមុខ។ អំពីផលប្រយោជន៍សន្តិសុខ
យុទ្ធសាស្ត្រក្នុងពេលដែលថៃនិងហ្វីលីពីនជាសម្ព័ន្ធមិត្តសន្ធិសញ្ញារបស់អាមេរិក
នោះ សឹង្ហបុរីជាដៃគូសន្តិសុខនិងដៃគូកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី។ បណ្ដាប្រទេសផ្សេងៗដូចជាឥណ្ឌូនេស៊ីនិងវៀតណាមមានផលប្រយោជន៍រួមសំខាន់ចំពោះអាមេរិកនិងមានលទ្ធភាពជាច្រើននឹងក្លាយទៅជាបណ្ដាដៃគូសន្តិសុខនិងយុទ្ធសាស្ត្រជិតស្និទ្ធជាងក្នុងប៉ុន្មានឆ្នាំខាងមុខ។ ដល់ឥឡូវនេះ អាមេរិកបានចូល
រួមបណ្ដាយន្តការសហប្រតិបត្តិការជាមួយអាស៊ាន ក្នុងនោះត្រូវនិយាយដល់
វេទិការសន្តិសុខដំបន់ (ARF) សន្ធិសញ្ញាសហប្រតិបត្តិការនិងជិតស្និទ្ធអាស៊ី-
អាគ្នេយ៍ (TAC) ជាន់ខ្ពស់អាស៊ីបូព៌ា (EAS) និងក៏ជាសមាជិករបស់សន្និសីទរដ្ឋមន្ត្រីការពារជាតិអាស៊ានបើកទូលាយ (ADMM+)។ ក្រៅពីនោះអាមេរិកក៏
មានទំនាក់ទំនងទ្វេភាគីនិងពហុភាគីជាមួយបណ្ដាប្រទេសអាស៊ាន ពីអប់រំ
វប្បធម៍និងផ្លាស់ប្តូរមនុស្ស សន្ទនាជំនឿសាសនា គ្រប់គ្រងហានិភ័យជាដើម។
អាមេរិកនិងអាស៊ានក៏ជានិច្ចកាលចែករំលែកផលប្រយោជន៍អំពីសេរីភាព
នាវាចរណ៍នៅដំបន់សមុទ្រខាងកើតតាមការកំណត់របស់ច្បាប់អន្តរជាតិក៏ដូច
ជាដោះស្រាយដោយសន្តិវិធីបណ្ដាជំលោះ។
ច្បាស់ណាស់ថាអាស៊ាននិងអាមេរិកកំពុងបង្ហាញច្បាស់ពីមួយថ្ងៃទៅមួយ
ថ្ងៃកិច្ចសន្យារឹងមាំរបស់ខ្លួនក្នុងការកំណត់យុទ្ធសាស្ត្រទំនាក់ទំនងដៃគូយូអង្វែង។
រីឯខ្លួនឯងការតភ្ជាប់ផលប្រយោជន៍ជាមួយដៃគូធំមួយក្រៅដំបន់ដូចជាអាមេរិក អាស៊ានអាចជាក់ស្ដែងបនីយកម្មគោលនយោបាយអាទិភាពជំរុញការចងសម្ព័ន្ធកសាងសហគមន៍ផងបង្កើនទំនាក់ទំនងកិច្ចការបរទេសផង តាមរយៈនោះធានា
តួនាទីស្នូលរបស់អាស៊ានបណ្ដាក្របខ័ណ្ដសហប្រតិបត្តិការដំបន់។ប្រការនេះ
មានអត្ថន័យក្នុងកាលៈទេសៈអាស៊ានកំពុងជាក់ស្ដែងបនីយកម្មគោលដៅបង្កើតសហគមន៍រួមមួយសម្បូរុងរឿងនាឆ្នាំ២០១៥៕
ANH HUYEN
-VOV