(VOVworld)-ការបង្កើនតម្រូវការសរុបសម្រាប់ខឿនសេដ្ឋកិច្ច ដើម្បីជួយឧបត្ថម្ភ
ទីផ្សាគឺជាសំណូមពរ១ក្នុងចំណោមសំណូមពរដែលនាយករដ្ឋមន្រ្តី Nguyen Tan
Dung លើកចេញក្នុងសម័យប្រជុំប្រចាំខែឧសភា ដែលប្រព្រឹត្តទៅនាថ្ងៃទី ២៧
ឧសភានៅទីក្រុងហាណូយ។ តាមនាយករដ្ឋមន្ត្រី ការបង្កើនតម្រូវការសរូប គឺមិន
បង្ក អតិផរណសម្រាប់ឆ្នាំក្រោយ និងធានាកំណើនសមស្រប។ អ្នកយកព័ត៌មាន
នៃវិទ្យុសម្លេងវៀតណាម Hong Vân បានបូកសរុបអំពីបញ្ហានេះ។
|
នាយករដ្ឋមន្រ្តី Nguyen Tan Dungថ្លែងមតិក្នុងសម័យប្រជុំ
(រូបថតៈ Internet) |
នាយករដ្ឋមន្រ្តីអះអាងថា ការបង្កើនតម្រូវការសរុបសម្រាប់ខឿនសេដ្ឋកិច្ច មិនមែនជាកញ្ចប់ជំរុញថ្មីរបស់រដ្ឋាភិបាលទេ គឺជាការបង្កើនតម្រូវការសរុបតាម ផែនការដែលបានដាក់ចេញនាដើមឆ្នាំ ២០១២នេះ។ តាមនោះ មុនបង្អស់ ផ្នែក ទាក់ទិននានាត្រូវបញ្ចូនឥណទានចូលក្នុងបណ្តាវិស័យកំពុងត្រូវការទុន ដូចជា វិស័យកសិកម្មជនបទ ជាដើម។ នាយករដ្ឋមន្រ្តី Nguyen Tan Dung បានមាន
ប្រសាសន៌ថា៖
"រយៈពេល៥ខែកន្លងទៅបំណុលឥណទាននៅអវិជ្ជមានខណៈនោះធនាគា នៅសល់ប្រាក់ច្រើន ផែនការរបស់រដ្ឋគឺបង្កើនបំណុលសេសសល់ពី ១៥ ដល់
១៧% ដូច្នេះ ត្រូវបញ្ចូនប្រាក់តាមកាណាល់ឥណទាន។ ប្រការនេះមានអត្ថន័យ
ចំនួនពីរ គឺ ទី១ មិនឲ្យអតិផលរណាទាបពេក។ ទី២ គឺជួយឧបត្ថម្ភផ្ទាល់ការរក្សា កំណើននៅកម្រិតសមស្រប"។
ទន្ទឹមនឹងការនាំចេញទៅទីផ្សារ តាមកាណាល់ឥណទាន ដើម្បីអនុវត្ត ការ បង្កើនតម្រូវការសរុបអោយខឿនសេដ្ឋកិច្ច តាមសំណូមពររបស់ នាយករដ្ឋមន្ត្រី
នៅកិច្ចប្រជុំលើកនេះ រដ្ឋមន្ត្រីជាច្រើនរូប បានក្រើនរំលឹកថា៖ សមត្ថភាពទំនាក់
ទំនង និងស្រូបយកទុនឥណទានរបស់អង្គភាពអាជីវកម្ម។ បណ្ដាកំលាំងសម្ពាធ
ដោយការបង្កើនតំលៃនាំចេញ ពិសេសគឺតំលៃអគ្គីសនី ប្រេងសាំង និងបណ្ដា
សម្ភារះសំខាន់ផ្សេងៗទៀត កំពុងបង្កការលំបាកអោយផលិតកម្ម អាជីវកម្ម និង
សមត្ថភាពប្រកួតប្រជែងរបស់ទំនិញនាំចេញ។ ដូច្នេះ ត្រូវការប្រមូលផ្តុំ អនុវត្ត
បណ្ដាដំណោះស្រាយ ដែលបានដាក់ចេញ ដើម្បីដោះស្រាយការលំបាកអោយ
អង្គភាពអាជីវកម្ម ក្នុងការអភិវឌ្ឍន៍ផលិតកម្ម អាជីវកម្ម …លៗ។ រដ្ឋមន្ត្រី ក្រសួង
សំណង់ លោក Trinh Dinh Dung បានថ្លែងថា៖
“វិស័យអចលនវត្ថុ ដូចជាក្បាលម៉ាស៊ីនរបស់ផ្នែកផលិតកម្មសម្ភារះសំណង់
និង ផ្នែកឧស្សហកម្មផ្សេងៗទៀត ដូច្នេះ ត្រូវការដោះស្រាយការលំបាកអោយអង្គ
ភាពអាជិវកម្មអចលនវត្ថុ។ ប្រសិនបើ យើងមិនដោះស្រាយ គឺបំណុលអាក្រក់នឹង
កាន់តែកើនឡើង ។ និងបញ្ហាមួយទៀតគឺ អនុញ្ញាត្តិអោយអូសបន្លាយរយះពេល
បង់ពន្ធ VATអោយបណ្ដាអង្គភាពអាជិវកម្មអចលនវត្ថុ "។
|
ទិដ្ឋភាពនៃសម័យប្រជុំ
(រូបថតៈ Internet) |
ដើម្បីបង្កើនតម្រូវការសរូបសម្រាប់ខឿនសេដ្ឋកិច្ច ធនាគារដ្ឋវៀតណាម បានបន្តការអនុវត្តយ៉ាងដាច់ខាត ដំណើការកាត់បន្ថយការប្រាក់។ នាយករដ្ឋមន្រ្តី
Nguyen Tan Dung បានសំណូមពរ ធនាគារដ្ឋបន្ត ការបញ្ចុះការប្រាក់ និងឲ្យ ខ្ចី ប្រាក់តាមគម្រិតថយចុះនៃអផិផលរណដោយភ្ជាប់ជាមួយយន្តការដើម្បីបង្ខំបណ្តា ធនាគាពាណិជ្ចកម្មបញ្ចុះ ការប្រាក់កម្ចី។ ចំពោះការកែប្រែការប្រាក់ ទេសាភិបាល
រងអនាគាជាតិ លោក Nguyen Dong Tien ឲ្យដឹងថា៖
"ការប្រាក់នៅតែបានពិនិត្យនិងកែប្រែឲ្យសមស្របជាមួយគោលដៅរាំងស្កាត់
អតិផរណប៉ុន្តែត្រូវជួយឧបត្ថម្ភអង្គភាពអាជីវកម្ម។ ការជួយឧបត្ថម្ភអង្គភាពអាជីវកម្ម នឹងមានបណ្តាដំណោះស្រាយ និងការពិតជាក់ស្តែង ធនាគា ជាតិក៏កំពុងបញ្ជា ឲ្យបណ្តាអង្គការឥណទានដោះស្រាយបំណុលអាក្រក់ និងអនុវត្តរាល់វិធានការ ដើម្បីប្រមូលផ្តុំទុនសម្រាប់បណ្តាវិស័យដែលត្រូវអាទិភាព"។
បណ្តាសមាជិកសភាក៏បានឯកភាពថា ត្រូវប្រមូលផ្តុំ ជំរុញការរំដោះប្រភព ទុនថាវិការនិងប័ណ្ឌជាតិ។ បណ្តាដំណោះស្រាយបង្កើនតម្រូវការសរូបសម្រាប់ ខឿនសេដ្ឋកិច្ចដែលរដ្ឋាភិបាលវៀតណាមកំពុងអនុវត្ត បានរួមចំណែកក្នុងការ
អនុវត្តរាល់គោលដៅអភិវត្តដែលវៀតណាមលើកចេញក្នុងឆ្នាំ ២០១២៕